• មន្រ្តីគយភ្នំពេញ ចុះបង្ក្រាបយានដ្ឋានតម្លើងរថយន្ត កាត់តសេរីទំនើបៗមួយកន្លែងធំ នៅខណ្ឌពោធិ៍សែនជ័យ ដែលមើលទៅគួរឱ្យញាក់សាច់!
    ដោយ admin  ថ្ងៃទី 23 March, 2019  ម៉ោង 16:47 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យានដ្ឋានតម្លើង រថយន្ត ដោយផ្សារបំណែក ផ្គុំបានជារថយន្តសេរីទំនើបៗ មួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យត្រូវសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញបង្ក្រាប ដោយឃាត់បានរថយន្ត១៥គ្រឿងចង្កូតឆ្វេង ក្នុងនោះ មានរថយន្ត៣ គ្រឿង តម្លើងហើយ១០០ភាគរយ ដែលមួយគ្រឿងពាក់ផ្លាកលេខក្លែងក្លាយ រីឯ១២គ្រឿងទៀតកំពុងតម្លើង និងតផ្គុំគ្នា។

    មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះថា រថយន្តទាំងនេះមានឆ្នាំផលិតពី២០០៤ ដល់២០១១ និងមានម៉ាក Lexus RX-330, Lexus RX-350 និង Lexus RX-440H (Hybrid) ហើយបានស្ទូចដឹកយកមករក្សាទុកក្នុងឃ្លាំង។

    សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ អំពាវនាវឱ្យយានដ្ឋាន ដែលធ្វើសកម្មភាពយកបំណែក ឬគ្រឿងបន្លាស់មកតជារថយន្ដទេសចរណ៍ និងយានដ្ឋានដែលយកគ្រឿងបន្លាស់ មកតម្លើងជារថយន្ដដឹកចង្កូតស្ដាំខុសច្បាប់ ត្រូវបញ្ឈប់សកម្ម ភាពជាបន្ទាន់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares