• គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់ រំលោភ​កូនស្រី​មេ​ប៉ុស្តិ៍​ប្រទះ​ឡាង បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​
    ដោយ admin  ថ្ងៃទី 21 March, 2019  ម៉ោង 20:22 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ ជនសង្ស័យ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់ ជាប់ចោទ​រំលោភ​សេពសន្ថវៈ បន្ទាប់ពី​ឃាត់ខ្លួន​យកទៅ​សាកសួរ​ចប់សព្វគ្រប់ សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩​នេះ បានសម្រេច​បញ្ជូន​សំណុំរឿង ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​

    ​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ជនសង្ស័យ​មានឈ្មោះ ចិន មករា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​មាន ឈ្មោះ ញ​.​ស​.​ណ​.​ត ជា​កូនស្រី​បង្កើត​របស់លោក ម៉ាច ហុង នាយប៉ុស្តិ៍​រដ្ឋបាល​នគ​របាល​ប្រទះ​ឡាង ខណ្ឌ​ក​ង្កោ​។​

    ​គួររំលឹកថា សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ឈ្មោះ ម៉ាច ហុង ជា​ឪពុក​របស់​ជន​រង គ្រោះ​។ ជនសង្ស័យ​បាន​ប្រព្រឹត្តល្មើស​រំលោភ​កូនស្រី​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ប្រទះ​ឡាង កាលពី​អំឡុង​ឆ្នាំ​២០១៨៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares