• មន្ត្រី​បរិស្ថាន​ចាប់​ឈើ​បាន​១៨​ដុំ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ ខណៈ​ម្ចាស់​ឡាន​ឈើ​កំពុង​រត់​រកលុយ​៣​ពាន់​បង់​ឱ្យ​ទាហាន​!
    ដោយ admin  ថ្ងៃទី 18 March, 2019  ម៉ោង 18:27 | រាយការណ៍​ពិសេស

    (​ខេត្តមណ្ឌលគិរី​)៖ កាលពី​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ មន្ត្រី​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ បាន​ចុះ​ល្បាត​ត្រង់ចំណុច​អូរ​តាំ​កន ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ប្រទះ​ឃើ​ញើញ​រថយន្ត​ដឹកឈើ​ម៉ាក​ឡង់​គ្រី​សឺ​កែច្នៃ​១​គ្រឿង​បាន​ឃាត់ ហើយ​ឈើ​ផ្ទុក​ក្នុង​រថយន្ត​មាន​១៨​កំណាត់ ដែល​ក្នុងនោះ​មាន​ឈឺ​គគីរ​៤​កំណាត់ និង​ឈើ​ទេ​ព្រូ ១៤​កំណាត់​។​

    ​ម​ន្ត្ម​ន្ត្រី​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ​បាន​បញ្ជាក់ថា​ ​ពួក​ឈ្មួញ​ខិលខូច​រៀង​ចំ​ដឹកឈើ​ចេញ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។ បច្ចុប្បន្ន​វត្ថុតាង​ត្រូវបាន​រក្សាទុក​នៅ​ស្នាក់ការ វ៉ា​រយោង នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ និង​កសាង​សំណុំរឿង​នាំយក​វត្ថុតាង​ទាំង​នោះមក​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន ។​

    ​លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ បានឱ្យដឹងថា តំបន់​អូរ​តាំ​កន គឺ​ស្ថិត​នៅជាប់​ព្រំដែន​វៀតណាម ដែល​សមត្ថកិច្ច​លំបាក​ក្នុងការ​ធ្វើការ​ល្បាត​ចុះទៅ​ដល់​។ ម្យ៉ាងទៀត ដោយសារ​កម្លាំង​មន្ត្រី​ការពារ​បរិស្ថាន​មាន​ចំនួន​តិច ដូច្នេះ​ការ​ល្បាត​គឺ​មិនអាច​ធ្វើបាន​ទៀងទាត់​ចំពោះ​គោលដៅ​មួយចំនួន​។ ពួក​ឈ្មួញ និង​ជនខិលខូច តែងតែ​ឆ្លៀតឱកាស​នៅពេលដែល​សមត្ថកិច្ច​ឆកល្វែង មិនបាន​ចុះទៅ​ដល់​គោលដៅ​ទាំងនោះ​។​

    ​មានការ​បញ្ជាក់ថា រថយន្ត​ឡង់​គ្រី​សឺ​ដឹកឈើ​ខាងលើនេះ ត្រូវ​បា​សមត្ថកិច្ច​យោធា​ឃាត់​ទារប្រាក់ ។ នៅពេលដែល​ម្ចាស់​ឈើ​មិនអាច​រកលុយ​គ្រប់​ចំនួន និង​ទាន់ពេលវេលា ទើ​ទើប​បណ្តាលឱ្យ​ក្រុមមន្ត្រី​បរិស្ថាន​ចុះ​ល្បាត​ប្រទះឃើញ ក៏​ឃាត់​ទាំង​រថយន្ត និង​ឈឺ​នោះ​តែម្តង ។​

    ​មន្ត្រី​យោធា​បាន​ទារប្រាក់​ពី​ម្ចាស់​រថយន្ត​ដឹកឈើ​នោះ​ចំនួន​៣​ពាន់​ដុល្លារ ។ ប៉ុន្តែ​ម្ចាស់​ឈើ​គ្មាន​លុយ និង​កំពុង​ស្វះ ស្វែង រកលុយ​បន្ថែមទៀត ទើប​ធ្វើឱ្យ​រថយន្ត​ដឹកឈើ​នោះ​មិន​អាចធ្វើ​ធ្វើដំណើរ​ឆ្លងដែន​ចូលទៅ​ប្រទេស​វៀតណាម​បាន​រហូត​មានការ​ឃាត់​ចាប់​នេះ ។​

    ​លោក វុ​ធ សា​រុំ បាន​ឲ្យ​ដឹងថា ពួក​ជនខិលខូច​តែងតែ​ប្រើ​គ្រប់​សកម្មភាព​ដើម្បី​កាប់​ឈើ ឬ​លួច​ដឹកជញ្ជូន​ឈើ ។ យ៉ាងណាក៏ដោយ កម្លាំង​បរិស្ថាន​នៅ​តំបន់​ដែន​ជម្រក​សត្វ ព្រៃភ្នំ​ណា​ម​លៀ មិនដែល​បណ្តែតបណ្តោយ ឬ​បង្កលក្ខណៈ​ឲ្យ​ពួកគេ​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​នោះទេ ។ លោ​លោក​បាន​បដិសេធ ចំពោះ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​មួយចំនួន ជាពិសេស​គេហទំព័រ​ទូរទស្សន៍​ព្រហ្ម​ខ័ន ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មូល​បង្កាច់ ពាក់ព័ន្ធ​នឹង​រឿង​ចាប់​ឈើ​ខាងលើនេះ ។​

    ​លោក​បន្ថែមថា សមត្ថកិច្ច​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ​ចំនួន​មានកំណត់​នៅឡើយ ។ នៅពេលដែល​យើង​ចុះ​ធ្វើ​ប្រតិបត្តិការ តែងតែ​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន ។ ប៉ុន្តែ​ពួកយើង​មិនដែល​ត្អួ​ញ​ត្អែ​រ​អំពី​ការលំបាក​ទាំង​នោះទេ ។ ជាធម្មតា​ទេ ពួក​ឈ្មួញ​នៅ​ទី​ងងឹត ពួកគេ​តែងតែ​លួច​ធ្វើ​សកម្ម ភាព​គ្រប់បែបយ៉ាង​នៅពេលដែល​យើង​ធ្វេសប្រហែស​បន្តិចបន្តួច​។​

    ​នៅ​ថ្ងៃទី​១៨​មីនា​នេះ លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​អះអាងថា ទាំង​ថ្នាក់ដឹកនាំ​ក្រសួង ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត សុទ្ធតែ​បានដឹង​អំពី​ល្បិចកល​របស់​ពួក​ជនខិលខូច​។ យ៉ាងណាក៏ដោយ សមត្ថកិច្ច​បរិស្ថាន​មិនអាច​គ្រប់គ្រង​បានល្អ​ឥតខ្ចោះ​លើ​ដែន​សមត្ថកិច្ច​របស់ខ្លួន​ទេ​។ យ៉ាងណាក៏ដោយ យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ព្រៃឈើ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​យើង​។ យើង​មិនអាច​បំពេញ​បំណង​មនុស្ស​គ្រប់រូប​បានទេ ប៉ុន្តែ​យើង​នឹង​ខិតខំ​ធ្វើការ​តាម​តួនាទី និង​និង​ភារកិច្ច​របស់​យើង​។​

    ​យោងតាម​ការលើកឡើង​លោក កែវ សុភ​គ៌ ប្រ​ធ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ខាងលើនេះ មានការ​រិះគន់ថា​៖ ទី​១ បង្ហាញ​ពី​ចំណុចខ្សោយ​ឱ្យ​ជនខិលខូច​បានដឹង​ពី​របៀប​ធ្វើការ​ដ៏​ខ្វះខាត​ទុក​ប្រឡោះ​ឱ្យ​ជន​បំផ្លាញ​ព្រៃឈើ​។ ទី​២​គេចវេស​ពី​កំហុស និង​ការស្តីបន្ទោស​ពី​ថ្នាក់លើ និង​មហាជន​ចំព​កា​រួ​ទួល​ខុសត្រូវ ចង់​ឬ​មិន​ចង់​លោក កែវ ស​សុភ​គ៌ កំពុង​ទម្លាក់កំហុស​ទៅ​ថ្ន​សក់​លើ​ដែល​ប្រគល់​កម្លាំង​ឱ្យ​តិចពេក​។ ទី​៣​លោក កែវ ស​សុភ​គ៌ បើកភ្លើង​ខៀវ ឱ្យ​ជន​បំផ្លាញ​ព្រៃឈើ ៕ សហការី​

    loading...
    shares