• ជនបរទេសវ័យចំណាស់ម្នាក់ លោតពីលើសណ្ឋាគារ អាម៉ារី អគារជាន់ទី៣ សម្លាប់ខ្លួន (មានវីដេអូ)
    ដោយ admin  ថ្ងៃទី 15 March, 2019  ម៉ោង 13:09 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសវ័យចំណាស់ជនជាតិបរទេសម្នាក់ បានលោតពីលើជាន់ទី៣ សមហលាប់ខ្លួន ធ្លាក់មកទើរលើដំបូលរថយន្ត បោករយះលលាដ៍ក្បាល រងរបួសធ្ងន់ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារ អាម៉ារី ស្ថិតនៅតាម បណ្ដោយផ្លូវ លេខ១៣៦ ក្នុងផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បុរសជនជាតិ បរទេសម្នាក់ អាយុ ៥៦ឆ្នាំ បានផ្លោះចេញពីបង្កាន់ដៃមកអង្គុយ លើសំយ៉ាប សណ្ឋាគា ជាន់ទី៣ ខណៈមានមនុស្សនៅពីក្រោយព្យា យាមលួងលោមឃាត់កុំឱ្យលោតយ៉ាងណាក្តី ជនរង គ្រោះ បានសម្រេចចិត្ត លោតចុះ មកក្រោម ទើរលើរថយន្ត ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AQ- 7569 បណ្ដាលឱ្យ រងរបួសធ្ងន់ ហើយរថយន្តសាម៊ុយត្រូវដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែតភ្លាមៗ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares