• រថយន្តយីឌុបដឹកដំឡូងមី១គ្រឿង ក្រឡាប់នៅស្រុកជាំក្សាន្ត ចេញសុទ្ធតែឈើ ធ្វើឱ្យអាជ្ញាធរខេត្ត និងជំនាញរដ្ឋបាលព្រៃឈើអាម៉ាស់
    ដោយ admin  ថ្ងៃទី 15 March, 2019  ម៉ោង 08:50 | សន្តិសុខ​សង្គម

    (ខេត្តព្រះវិហារ)៖ រថយន្តយីឌុបធុនយក្យ១គ្រឿងដែលដឹកដំឡូងមីពីលើបង្កប់ឈើពីក្រោម ត្រូវអស់លក្ខក្រឡាប់ដេកនៅតាមចិញ្ចើមផ្លូវ ចាក់ចេញឈើពីទ្រង់ ដែលធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើល ជាពិសេសករណីបានធ្វើឱ្យបែកធ្លាយដែលគេសង្ស័យមានការឃុបឃិត ពីសមត្ថកិច្ចមិនតិចទឹជាពិសេស ជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត ដែលគេមិនដឹងថាសម្ងំទទួលសំណូកតាំងពីរយៈពេលប៉ុណ្ណានោះទេទើបព្រៃឈើនៅខេត្តនេះរលាយរិចរឹលជិតហិនហោចទៅហើយនេះ។

    ហេតុការណ៏ដ៏អាម៉ាស់នេះបានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណប្រហែល១០ និង០០នាទីព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ នៅត្រង់ចំណុចទួល៤២ ចន្លោះបង្គោលគីឡូមែត២០៨ និង២០៩ ស្ថិតក្នុងភូមិស្រអែមខាងជើង ​ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ពីខេត្តព្រះវិហារឆ្ពោះទៅកាន់តំបន់ប្រាសាទព្រះវិហារ។

    ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្តខ្នាតយក្យមួយគ្រឿងនេះ អត់ស្លាកលេខបើកបរចេញពីចំណុច អូរជុញក្នុងស្រុកជាំក្សាន្តដែលផ្ទុកដំឡូងម២លើ ឈើពីក្រោម ពេញយ៉ាងច្រើនសន្ធឹកសន្ធាប នេះបើកដឹកបំណងឆ្ពោះយកទៅលក់នៅខេត្តសៀមរាប ឬក៏ចែកចាយបន្តតាមដេប៉ូនៅតាមបណ្តាខេត្តផ្សេងៗទៀត លុះមកដល់កន្លែងកើតហេតុដោយសាររថយន្តខាងលើដឹកឈើលើសទម្ងន់ ផងនោះក៏បានរេចង្កួតធ្លាក់ផ្លូវក្រឡាបខ្ជាកមកចេញសុទ្ធតែឈើ។

    លោក គឹម ជេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តដែលនៅកន្លែងកើតហេតុនោះលោកបានឆ្លើយប្រាបក្រុមអ្នកសាព័ត៌មានយើងយ៉ាងខ្លីថា លោកក៏មិនដឹងឈើខាងលើនេះជាឈើរបស់អ្នកណានោះឡើយ។ ដោយឡែកប្រជាពលរដ្ឋដែលលោកធ្វើដំណើរនូវតាមដងផ្លូវខាងលើហើយបានឃើញហេតុការណ៍នេះពួកគាត់បានលើកឡើងថា ចុះហេតុអីបានជាជំនាញ់រដ្ឋបាលព្រៃឈើឆ្លើយថាមិនដឹងយ៉ាងដូច្នេះទៅវិញហើយឈើទាំងនោះសោត អារសុទ្ធតែម៉ាសុិនរ៉ៃទៀតផង ហើយបើប្រភេទរថយន្តនេះវិញ បើលើកឈើដាក់លើរថយន្តក៏មិនលើកត្រឹមតែ១ម៉ោងឬ២ម៉ោងរួចរាល់នោះដែរ អាចប្រើពេល២ទៅ៣ថ្ងៃទើបធ្វើហើយ។

    ក្រុមប្រជាពលរដ្ឋបន្តរិះគន់ថាចុះក្រោយកើតហេតុម្តេចបានសមត្ថកិច្ចជាពិសេសកម្លាំងមន្ត្រីជំនាញ ហាក់បើកដៃ និងបណ្តែតបណ្តោយឱ្យក្រុមឈ្មួញបណ្ដោះយកក្បាលរថយន្តខាងលើនេះទៅបាត់ ដោយងាយស្រួលយ៉ាង? តៃកុងឡាន និងក្បាលឡាននេះ ជំនាញអាចស្គាល់យ៉ាងច្បាស់ ថៅកែឈើនេះ។ ទោះយ៉ាងណាកេណីនេះបើជំនាញមានឆន្ទៈចាប់ម្ចាស់បញ្ជូឱ្យតុលាការគ្មានអ្វីពិបាកទេ តែគេខ្លាចក្រែងដូចពាក្យចាស់លោកពោលថា៖ ហាវាស្លាក់ ខ្ជាក់វាស្លែង ស្តាំលើទ្រូងឯង ស្រាវជ្រាវរកអាប៉ាកាច់យកអី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares