• ក្មេងប្រុសស្រី៣នាក់បងប្អូននឹងគ្នា លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម
    ដោយ admin  ថ្ងៃទី 12 March, 2019  ម៉ោង 20:25 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ធំ) ៖ ក្មេងប្រុសស្រី៣នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងទឹកថ្លុកមួយកន្លែង ក្រោយពេលដែលពួកគេបាននាំគ្នាទៅលេងទឹកថ្លុកក្នុងស្រះ ខណៈពេលដែល ឪពុកម្ដាយមានការ ធ្វេសប្រហែស តែមួយប៉ព្រិចភ្នែក បានធ្វើឱ្យបាត់លង់ទឹកស្លាប់បាត់បង់អាយុជីវិត។ ហឹតុការណ៍ដ៏តក់ស្លុតនេះបានកើតឡើង នៅវេលាម៉ោង៣និង១៥នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៩ នៅចំនុចស្រះទឹកមួយស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

    សាច់ញាតិ ក្មេងជនរងគ្រោះបានឱ្យដឹងថា ស្រះទឹកដែលបាន រីងស្ងួត តែនៅមានទឹកថ្លុកចំកណ្តាលស្រះមួយ ដែលប្រជាពលរដ្ឋ និយមជីកបន្ថែមជាកូនអណ្តូងទឹក សម្រាប់ដងទឹកប្រើប្រាស់ក្នុងរដូវប្រាំង តែក្មេងទាំង ៣នាក់ ទំនងឃើញទឹកនេះក៏ស្មានថារាក់ ក៏ចុះទៅលេង ហើយឃើញម្នាក់លង់ ក៏លោតចុះទៅជួយ ហើយម្នាក់ទៀតឃើញ២នាក់លង់ទឹក ក៏លោតចុះទៅ ជួយតែម្តង ក៏ត្រូវបានអោបជាប់ ទើបបានជាលង់ស្លាប់ទាំងអស់គ្នាតែម្តង។

    សមត្ថកិច្ចបានមូលដ្ឋានបានឱ្យដឹងថា ក្មេងរងគ្រោះទាំង៣នាក់ ទី១-ជនរងគ្រោះឈ្មោះ ឃាង លីទ័រ ភេទប្រុស អាយុ០៣ឆ្នាំ, ទី២-ជនរងគ្រោះឈ្មោះ នីន ម៉ាណែត ភេទស្រី អាយុ០៤ឆ្នាំ, ទី៣-ជនរងគ្រោះឈ្មោះ នី គឹមហុង ភេទស្រី អាយុ០៤ឆ្នាំ, ក្មេងទាំង៣ជាសាច់ញាតិបងប្អូននឹងគ្នា ចំណែកពុក ម្តាយពុំត្រូវស្គាល់អត្ត សញ្ញាណនោះទេ ក្រោយពីសមត្ថកិច្ចបានចុះពិនិត្យ ធ្វើកំណត់ហេតុរួចប្រគល់សាកសពអោយឪពុកម្ដាយ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares