• នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​ថ្លែងថា​៖ ឧកញ៉ា គិត ធាង ត្រូវបាន​នាំខ្លួន​តាម​ដីកា​តុលាការ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន​នៅ​ក្លឹប​កំសាន្ត​រ៉ុ​ក​
    ដោយ admin  ថ្ងៃទី 11 March, 2019  ម៉ោង 19:12 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន នៅ មុននេះ​បន្តិច​ឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បាន​នាំខ្លួន​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កំសាន្ត​រ៉ុ​ក ពាក់់ព័ន្ធ​រឿង​គ្រឿងញៀន តាម​ដីកា​របស់​តុលាការ​។​

    ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ដឹងថា​៖ កម្លាំង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ បាន​អនុវត្តតាម​ដីកា​របស់​តុលាការ ដោយ​នាំខ្លួន​លោក​ឧកញ៉ា គិត ធាង (​ម្ចាស់​ក្លឹប​កំសាន្ត​រ៉ុ​ក​) នៅវេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ រឿង គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក​»​។ នៅពេលនេះ​លោក​ឧកញ៉ា គិត ធាង កំពុង​ត្រូវបាន​សាកសួរ នៅ​ស្នងការ ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​»​៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares