• ឡានបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់២នាក់ ហើយបន្តបុកឃឿនផ្លូវ និងរបងផ្ទះប្រជាពលរដ្ឋ នៅភ្នំពេញ
    ដោយ admin  ថ្ងៃទី 10 March, 2019  ម៉ោង 17:25 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ រថយន្តបង្ក ម៉ាក ឡិចស៊ីស RX300 បោះពួយលើផ្លូវជាតិលេខ១ ទិសចូលក្រុង ដោយគេចនឹងរថយន្តមួយគ្រឿងបើកឆ្លងផ្លូវកាត់មុខ បានយកចង្កូតទៅខាងឆ្វេងជ្រុលទៅបុកនឹងម៉ូតូ១គ្រឿងកំពុងបើកបរបញ្រាសទិសគ្នាចំពេញទំហឹងបង្កឱ្យរបួសធ្ងន់២នាក់ រថយន្តបានបម្តទៅបុកឃឿនផ្លូវហួសទៅបុកទ្វារផ្ទះនៅក្បែរផ្លូវទើបអស់កម្សួល។
    ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅជាប់ហាង នំបុ័ងបាយ័ន​ តាមបណ្ដោយផ្លូវជាតិ លេខ១ ក្នុងសង្តាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ​។

    សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក ម៉ាក ឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-0886 បានធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត មួយគ្រឿងទៀតបើក ឆ្លងផ្លូវកាត់ពីមុខរថយន្តបង្ក ធ្វើឱ្យរថយន្តបង្ក រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូមួយ គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-9659 ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នាចំពី ចំហៀងខាងមុខពេញ ទំហឹង បណ្ដាលឱ្យមនុស្ស២ នាក់រងរបួសធ្ងន់ ហើយរថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុកឃឿន ផ្លូវហោះទៅបុកទ្វាផ្ទះ ប្រជាពលរដ្ឋបន្ថែមទៀតទើបអស់ល្បឿន, បណ្ដាលឱ្យទ្វារផ្ទះ និងរថយន្តបង្ករងការ ខូចខាតយ៉ាងដំណំ ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលជាភាគីខាងម៉ូតូ ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅឯមន្ទីរពេទ្យ ។ ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះ ព្រមទាំងការខូចខាត ក្នុងហេតុការណ៍ខាងលើនោះ ត្រូវបានសមត្ថ កិច្ច វាស់វែងយកទៅរក្សាទុក រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares