• បុរសម្នាក់ទាញទូរស័ព្ទលួចថតសង្សារមួយគូ គ្រាគ្នាចេញពីញ៉ាំការពីមុខផងពីក្រោយផង ម្ចាស់ខ្លួនគេសួរហេតុអីបានថត? “អ្ហែងនឹងស្អី គ្រាន់​តែថតមិនបានមែន​”…បែកក្បាលដេរ៥ថ្នេរ!
    ដោយ admin  ថ្ងៃទី 9 March, 2019  ម៉ោង 17:43 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់មកញាំការ​គេ ឃើញនារីម្នាក់ស្អាតស្រវឹងស្រា ដែកបុរសជាសង្សារនាង និងមិត្តភក្តិម្នាក់ទៀតនាំគ្នាជួយគ្រាចេញក្រៅ ស្រាប់តែបុរសជាសង្សារឃើញបុរសនោះបានលួចថតរូបដោយមិនដឹងថាមានបំណងអ្វីនោះទេ​ ទើបដើរទៅសួរថា​ “ហេតុអ្វីបងមកថតរូបខ្ញុំ និងសង្សារខ្ញុំចឹង?” ស្រាប់តែបុរសនោះឆ្លើយថា “អ្ហែងងនឹងស្អី គ្រាន់​តែថតមិនបានមែន​” ក៏ទាស់សម្ដីឈ្លោះប្រកែកគ្នាឡើង​ កើតមានទំនាស់ប្រតាយប្រតបគ្នារហូតឈានដល់ប្រើហិង្សាដាក់គ្នា។
    ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត១០យប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលម៉ូឌែន២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ក្រោយពីប្រយុទ្ធគ្នាមួយប្រាវ បុរសរពិសដៃលួចថតគេនោះ បែកក្បាលហូរឈាមជោគខ្លួន តែត្រូវបានភ្ញៀវដែលចូលរួមក្នុងពិធីនោះជួយគ្នាឃាត់ ហើយក៏មានក្រុមសន្តិសុខមជ្ឈមណ្ឌលម៉ូឌែន២ មកសួរនាំភាគីទាំងសងខាង និងជួយសម្រួលដែរ​ផងដែរ។​ បុរសរងដែលលួចថតគេនោះមាន ឈ្មោះ ឈៀក​ សុភ័ក្រ​ អាយុ២៩ឆ្នាំ ស្នាក់នៅម្ដុំអូរឫស្សី។

    ​ក្រោយពីសុំអន្តរាគមន៍ពីម្ចាស់ទីតាំង សមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនបុរសទាំង៣នាក់យកទៅសួរនាំ។ ខណៈបុរសបែកក្បាលមានឈាមហូរពេញខ្លួនធ្ងន់គួរសម ទើបសមត្ថកិច្ចឱ្យទៅលាងរបួសសិន នៅមន្ទីរ​ពហុព្យបាលបាយ័ន​ ដោយក្រុមគ្រូពេទ្យបានលាងរបួស និងដេរក្បាល ចំនួន៥ថ្នេរ​។

    ​ បុរស២នាក់ ដែលម្នាក់ជាសង្សារនារីរូបស្រស់នោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានសមត្ថកិច្ច​សួរនាំដំណើររឿងហេតុ​ម្ដងម្នាក់​។ ចំណែកឯបុរសដែលរងរបួស​ បានត្រឡប់មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌តាមផ្លូវច្បាប់។

    បុរសទាំង២នាក់ ដដែលប្រើហិង្សាលើអ្នកលួចថតនោះ ត្រូវសមត្ថកិច្ចធ្វើការ ឃាត់ខ្លួន​បណ្ដោះអាសន្ន​​ រងចាំដោះស្រាយគ្នានៅថ្ងៃទី៩​ មីនានេះ តាមបណ្ដឹងជនរងគ្រោះ​ករណី​បង្កហិង្សា បណ្ដាលឱ្យជនរងគ្រោះរងរបួសបែកក្បាលដេរប្រាំថ្នេរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares