• មន្ត្រី​កម្ពុជា​-​ថៃ​ ជួប​គ្នា​ប្រជុំគ្នានៅច្រកអានសេះ ដើម្បី​ឈាន​ទៅ​បើកជាច្រកទ្វារអន្តរជាតិ
    ដោយ admin  ថ្ងៃទី 9 March, 2019  ម៉ោង 14:06 | សន្តិសុខ​សង្គម

    (​ខេត្តព្រះ​វិហារ​)៖​ នៅ​ថ្ងៃ​ទី​៨​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ មន្ត្រី​កម្ពុជា​-​ថៃ​ បាន​ជួប​ប្រជុំ​គ្នា​ម្តងទៀត​ នៅ​ច្រក​ទ្វារ​អានសេះ​ ដើម្បី​ពិភាក្សា​បញ្ហា​ពី​ដំណើរការ​ឈាន​ទៅ​ដល់​ការ​បើក​ច្រក​ទ្វារ​មួយ​នេះ​ ឱ្យក្លាយជាច្រកទ្វារអន្តរជាតិ នា​ពេល​ខាង​មុខ​។​

    ​អភិបាលស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ លោក​ ជា​ គឹ​ម​សេង​ បាន​ប្រាប់​សារព័ត៌មាន​ថា​ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ ក្រោម​ការ​ចូលរួម​ពី​អភិបាលរង​ខេត្ត​ទាំង​២​ អភិបាលស្រុក​ទាំង​២​ និង​ខាង​កម្លាំងយោធា​ នៃ​ប្រទេស​ទាំង​២​ផង​ដែរ​។​ ​យ៉ាងណា​ក៏​ដោយ​លោក​ ជា​ គឹ​ម​សេង​ បាន​បញ្ជាក់​ថា​ ចំពោះ​លទ្ធផល​ នៃ​កិច្ច​ពិភាក្សា​ខាងលើ​នេះ​ មិន​ទាន់​បាន​ទទួល​នោះ​ទេ​ ដោយ​ភាគី​ទាំង​២​ នឹង​ដាក់​ឆ្លង​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ និង​រាជរដ្ឋាភិបាល​ ដើម្បី​សុំ​គោលការណ៍​សម្រេច​នៅ​ពេល​ក្រោយ​។

    ​សូម​ជម្រាប​ថា​ អាជ្ញាធរ​កម្ពុជា​-​កម្ពុជា​ បាន​នឹងកំពុងពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហា​រួម​គ្នា​ នៅ​ច្រក​អានសេះ​នេះ​ឱ្យ​បាន​ល្អ​ ដើម្បី​ឈាន​ដល់​ការ​បើក​ច្រក​នេះ​ ទៅ​ជា​ច្រក​ទ្វារ​អន្តរជាតិ​ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​។​

    ​កាលពី​ពេល​កន្លង​ទៅ​ អភិបាល​ខេត្តព្រះវិហារ​របស់​កម្ពុជា​ លោក​ អ៊ុ​ន​ ចាន់​ដា​ និង​អភិបាលខេត្ត​អ៊ូ​ប៊ុ​ន​របស់​ថៃ​ លោក​ សា​រិ​ទ្ធិ​ វិ​ធូ​ន​ បាន​ប្តេជ្ញា​ថា​ នឹងដោះស្រាយបញ្ហារួមគ្នា នៅ​ច្រក​អានសេះ​នេះ​ ឱ្យបានល្អ ដើម្បី​ឈាន​ដល់​ការ​បើក​ច្រក​នេះ​ ជា​ច្រក​អន្តរជាតិ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares