• មនុស្សប្រមាណ២៥០នាក់ពុលក្រោយពីហូបនំបញ្ចុកក្នុងពិធីបុណ្យខួបសព៧ថ្ងៃ នៅស្រុកព្រះស្តេច
    ដោយ admin  ថ្ងៃទី 7 March, 2019  ម៉ោង 16:24 | សន្តិសុខ​សង្គម

    (ខេត្តព្រៃវែង)៖ អ្នកភូមិក្មេងចាស់ប្រុសស្រីប្រមាណជាង ២៥០នាក់ បានក្អួតចង្អោ បន្ទាប់ពីបានហូបនំបញ្ចុកក្នុងពិធីបុណ្យ៧ថ្ងៃមួយ នៅក្នុងភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង នាល្ងាចថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩។ ការពុលនំបន្ចុកបានផ្ទុះឡើងបង្កឱ្យមានការភ្ញាក់ផ្អើល។ នៅចន្លោះម៉ោង៩ និង១០យប់ថ្ងៃដដែលនោះ សមត្ថកិច្ចបានចេញអន្តរាគមន៍ជួយសង្គ្រោះ ដោយបានបញ្ជូនមនុស្ស ចំនួន៧២នាក់ ដែលមានអាការៈធ្ងន់ធរជាងគេទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ខេត្តព្រៃវែង។

    នៅព្រឹកថ្ងៃទី៥មិនា លោក ហ៊ន់ រឹទ្ធ អនុប្រធានមន្ទីរសុខាភិ បាលខេត្តព្រៃវែង បានដឹកនាំមន្រ្តីពេទ្យខេត្តស្រុក និងឃុំបានចុះទៅដល់កន្លែងកើតហេតុ និងបាននាំយកថ្នាំពេទ្យ ព្រម ទាំងសម្ភារៈបរិក្ខាពេទ្យជាច្រើន ចុះទៅជួយព្យាបាលជូនជនរងគ្រោះទាំងអស់ ជាមួយលោក ភុន សម្ភស្ស អភិបាល ស្រុកព្រះស្តេច ហើយ ក៏បានបញ្ជាអោយលោកមេភូមិមេឃុំ ចុះត្រួតពិនិត្យមើលតាមផ្ទះ និងបានផ្សព្វផ្សាយប្រមូលអ្នកដែលមានអាការៈពុល ឬមានអាការៈមិនស្រួល អោយមកទទួលការពិនិត្យនិងព្យាបាលពីក្រុមគ្រូពេទ្យគ្រប់ៗគ្នា។

    លោក ហ៊ន់ រឹទ្ធ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានថ្លែងថា ជនរងគ្រោះដែលកើតអាការៈរាក ក្អួតចង្អោ ពុលនំបញ្ចុកនោះ បានមកទទួលសេវាព្យាបាល ពីក្រុមគ្រួពេទ្យមានចំនួនសរុប៧២នាក់ ក្នុងនោះស្រី៤០នាក់។ ការសង្គ្រោះ បានចែកចេញជា៣គោលដៅ គឺនៅមណ្ឌលសុខភាពរាធរចំនួន១០នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៤នាក់ និងនៅផ្ទះបុណ្យចំនួន៥៨នាក់។

    លោក ហ៊ន់ រឹទ្ធ បានបន្តថា គិតមកដល់រសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩នេះ ជនរងគ្រោះទាំងអស់មានអាការៈធូរស្រាលឡើងវិញអស់ហើយ និងមួយចំនួនធំបានវិលត្រឡប់ទៅផ្ទះវិញទៀតផង។ ហើយមូលហេតុពិតនៃការពុល មិនទាន់ដឹងនៅឡើយទេ គឺត្រូវរងចាំយកសំណាកបន្លែ និងនំបញ្ចុក ទៅពិសោធន៌ នៅឡាបូឯរាជធានីភ្នំពេញសិន ទើបដឹងច្បាស់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares