• សង្ស័យ​ចរចា​មិនត្រូវ​! កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​រថយន្ត​ផ្ទុក​ឈើ​២​គ្រឿង នៅ​ស្រុក​វើ​ន​សៃយ​ក​ស្នាដៃ​ជូន​មេ​
    ដោយ admin  ថ្ងៃទី 5 March, 2019  ម៉ោង 09:51 | រាយការណ៍​ពិសេស

    (​ខេត្តរតនគិរី​)៖ គំនរ​ឈើ និង​រថយន្ត​ផ្ទុក​ឈើ ២​គ្រឿង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត រឹបអូស​យក​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ នៅវេលា​ម៉ោង​២ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩​។​

    ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក ផាន់ សុផាត មេបញ្ជាការរង ប៉េអឹម​ខេត្តរតនគិរី ជា​ប្រធាន​ក្រុមការងារ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​រឹបអូស​ឈើ និង​រថយន្ត​ផ្ទុក​ឈើ​២​គ្រឿង ជា​ប្រភេទ​ឈើ កកោះ ជ្រៀក​ឡាំង​បួន​ជ្រុង និង​សន្លឹក ប្រភេទ​ក្ដារងឿ ស្ថិតក្នុង​ភូមិ​ហាត់​ប៉ក់ ឃុំ​ហាត់​ប៉ក់ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ដែល​ឈ្មួញ​ត្រៀម​ដឹកចេញទៅ​លក់​។​

    ​បើ​យោងតាម​ការ​ឱ្យដឹងពី​កម្លាំង​អាវុធហត្ថ​ថា មុន​ឈានដល់​ការបង្ក្រាប​រឹបអូស​នេះ គឺមាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ខាងលើ​មាន​ឈ្មួញ ត្រៀម​ដឹកឈើ​ចេញទៅ​លក់ គ្រានោះ លោក ផាន់​សុផាត បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ចំណុច​នោះ​ភ្លៀម ក៏​ប្រទះឃើញ​រថយន្ត​ឡង់​គ្រិះ​ស័​រ ២​គ្រឿង​ផ្ទុក​ឈើ​ពេញ និង​នៅមាន​គំនរ​ឈើ មួយចំនួន ដែល​រៀប​ចូល​រថយន្ត​មិន​អស់ នៅក្បែរនោះ ហើយ​មិនមាន​មនុស្ស​នៅ​ទីនោះ​ទេ​។ មន្ត្រី​អាវុធហត្ថ​ដដែល​បាន​បន្តថា ប្រហែលជា​ក្រុម​ឈ្មួញ ដឹងថា​បែកការ ទើប​នាំគ្នា​គិចខ្លួន​បាត់អស់​។​

    ​បច្ចុប្បន្ន វត្ថុតាង​ប្រ​ព្រិ​ត្បទ​ល្មើស រថយន្ត​ឡង់​គ្រិះ​ស័​រ ២​គ្រឿង ព្រមទាំង​ឈើ ត្រូវ​កម្លាំង​អាវុធហត្ថ​រឹបអូស​យកមក​ដល់ទី​បញ្ជាការ​រដ្ឋា​ន កងរាជអាវុធហត្ថ​ខេត្ត ហើយ​ប្រគល់ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​រតនគិរី ដើម្បី​ចាត់ការ​បន្ត​។ ចំណែក​ចំនួន​បរិមាណ​ឈើ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយ​ជំនាញ​មិនទាន់​ធ្វើការ​វាស់វែង​។​

    ​ប្រភព​ច្បាស់ការ​ពី​ខេត្តរតនគិរី បានឱ្យដឹងថា​ការ​ណី​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ខាងលើ អាច​បណ្តាលមកពី​ការចរចារ​តម្លៃ​មិនត្រូវ​គ្នា បាន​ឈានដល់​ការបង្ក្រាប ពីព្រោះ​ជំនួញ​ឈើ​ដឹក​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​នានា​ជាពិសេស​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ​នៅតែ​បង្ហូរ​ចេញ​ទាំងថ្ងៃទាំងយប់​មិនមាន​ការបង្ក្រាប​ឡើយ​៕​

    hakhour

    loading...
    shares