• អាពាហ៍ពិពាហ៍​កូនក្រមុំ​ខ្មែរ​ ជាមួយ​កូនកំលោះ​ជនជាតិ​ចិន​ ត្រត្រូវបានបញ្ឈប់កណ្តាលទី ព្រោព្រោះគ្មានលិខិតអនុញ្ញាត
    ដោយ admin  ថ្ងៃទី 4 March, 2019  ម៉ោង 16:13 | សន្តិសុខ​សង្គម

    (​ខេត្តព្រះវិហារ)៖​ កម្លាំង​នគរបាល​ជំនាញ​អន្តោប្រវេសន៍​ បាន​បញ្ឈប់​ពិធី​រៀបចំ​អាពាហ៍ពិពាហ៍​ រវាង​គូស្នេហ៍​កូន​ក​ម្លោះ​ជា​ជនជាតិ​ចិន​ និង​កូនក្រមុំ​ជនជាតិ​ខ្មែរ​ ដោយសាតគ្មានលិខិតអនុញ្ញាតតាមផ្លូវច្បាប់។

    ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ General​ Department​ of​ Immigration​ កាលពី​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០១៩​ បាន​ឱ្យដឹងថា អាពាហ៍ពិពាហ៍​មួយ​ ត្រូវបានបញ្ឈប់ ព្រោះ​គ្មាន​លិខិតអនុញ្ញាត​តាម​ផ្លូវច្បាប់​ នៅ​ក្នុងភូមិ​កន្ទួត​ ឃុំកន្ទួត ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ។ មានបុរសជនជាតិចិនម្នាក់ បាន​មក​រៀប​ការ​ជាមួយ​ស្រ្តីពលរដ្ឋ​ខ្មែរ​ នា​រសៀល​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​។​

    ​ក្នុង​ករណី​នេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​អន្តោប្រវេសន៍​ខេត្ត​/​ស្រុក​ និង​នគរបាល​ប៉ុស្តិ៍​ សហការ​ជាមួយ​លោក​មេឃុំ​កន្ទួត​ ចុះ​ត្រួតពិនិត្យ​ និង​សាកសួរ​ជនជាតិ​ចិន​ឈ្មោះ​ ZENG​ YOUXI​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​សហភាព​រុ​ស្សី​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ បាន​មក​រៀប​ការ​ជាមួយ​ជនជាតិ​ខ្មែរ​ ឈ្មោះ​ ហ៊ិ​ន​ លី​ណា​ អាយុ​២៦​ឆ្នាំ​ ដែល​រស់នៅ​ភូមិ​កន្ទួត​ គ្មាន​លិខិតអនុញ្ញាត​ ហើយ​ត្រូវ​បាន​នាំ​មក​ប៉ុស្តិ៍​រដ្ឋបាល​ ដោយ​បញ្ឈប់​ការ​រៀប​ការ​ និង​ធ្វើ​កិច្ចសន្យា​ និង​បាន​កំណត់​សា​ម៉ី​ខ្លួន​ទាំង​ពីរ​ បំពេញបែបបទ​តាម​ច្បាប់​ គ្រប់គ្រាន់​ជា​មុន​សិន​ ទើប​អាច​រៀប​ការ​បាន​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares