• ទាហាន​ផ្កាយ​៣​ម្នាក់ បាន​ទះកំផ្លៀង​ស្ត្រី​អ្នកចម្រៀង​នៅ​ហាង​បឹង​មាស គឺ​លោក​ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរង​កងទ័ព​ជើងគោក ព្រមសងជំងឺចិត្តចំនួន៨០០០ដុល្លារ ដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធច្បាប់
    ដោយ admin  ថ្ងៃទី 2 March, 2019  ម៉ោង 16:57 | សន្តិសុខ​សង្គម

    (​ភ្នំពេញ) ​៖ ​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ត្រី​រងគ្រោះ​ដែល​ជា​អ្នកចម្រៀង​នៅ​ភោជនីយដ្ឋាន បឹង​មាសម្នាក់ បាន​ត្រូវ​មន្ត្រី​យោធា​ម្នាក់ ដែល​អះអាង​ខ្លួន​មាន​ពាក់​ផ្កាយ​៣ បាន​ហៅ​ស្ត្រី​ខាងលើឡើងរាំលេង ក្រោយមកជនបង្ក ក៏បានបបួលស្ត្រីរងគ្រោះទៅដេកជាមួយ តែ​ត្រូវ​នាង​បដិសេធ ក៏​ទះកំផ្លៀង​លើរូប​នាង​ចំនួន ៣ដៃ រួច​ក៏​រត់គេចខ្លួន​បាត់​។

    បុរសដែលទះកំផ្លៀងស្ត្រីចម្រៀងផ្អើល ពេញហ្វេសប៊ុក នោះតាមពិតជានាយទាហានពាក់ផ្កាយ៣ម្នាក់ គឺជា​លោក​ឧត្តមសេ នីយ៍ឯក ប៉ុល ស៊ីនួន មេ​បញ្ជ​ការរង​កងទ័ពជើងគោក បានរងពាក្យបណ្តឹងពីស្ត្រីរងគ្រោះនៅកងរាជអាវុធហត្ថជ្រោយចង្វា  ហើយករណីនេះ ក៏​ត្រូវ​បាន​រុញ​បន្ត​មក​ដោះស្រាយ​នៅ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រោះព្រោះជាករណីធ្ងន់ធ្ងរ។
    លោកផ្កាយ៣បានយល់ព្រមផ្តល់ថវិកាសំណងជំងឺចិត្តចំនួន៨០០០ដុល្ការ ដល់​ស្ត្រី​អ្នកចម្រៀង​ឈ្មោះ យិន ស្រី​ពៅ បន្ទាប់​ពី ស្ត្រី​រងគ្រោះ ។

    ​ក្រោយពី​មាន​ការដោះស្រាយ  សម្របសម្រួលរួចមក ជន​បង្កហេតុ ដែល​ជា​មន្ត្រី​យោធា​ពាក្យ​ផ្កាយ​៣ បាន​សម្រេច​សង​សំណង​ជំងឺ​​ចិត្ត​នូវ​ទឹកប្រាក់​ចំនួន ៨​ពាន់​ដុល្លារ ហើយនាព្រឹកថ្ងៃទី២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះដែរ រូប​នាង​ក៏​បាន​ធ្វេី​ដំណើរ​ទៅកាន់ ទី​បញ្ជា​ការ​ដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម​ដើម្បី​ទទួល​នូវ​ថវិកា​នេះ​ផង​ដែរ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares