• ស៊ីផឹកស្រវឹងស្រាស្ទើរឆ្កួត បើក​រថយន្ត​លែងដឹងខ្យល់បុកម៉ូតូរ៉ឺម៉កកង់បី ស្លាប់អ្នកបើករ៉ឺម៉កម្នាក់ និងជន​ជាតិ​បរទេស​២នាក់
    ដោយ admin  ថ្ងៃទី 2 March, 2019  ម៉ោង 13:44 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)​៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោគជាំ ​បើក​បើករថយន្តក្នុងល្បឿនលឿន ​ទៅ​បុក​រ៉ឺម៉ក​កង់​បី​​អូស​ជាង​៥០ម៉ែត្រ ​បណ្ដាល​ឱ្យជនជាតិបរទេស២នាក់បានស្លាប់នៅនឹងកន្លែង ​ចំណែក​ឯ​អ្នក​បើក​ម៉ូតូរ៉ឺម៉ក​ស្លាប់​ពេល​បញ្ជូន​ ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត​​។ ហេតុការណ៍នេះ ​បានកើតឡើងនៅវេលាម៉ោង​ជាង​២យប់​ថ្ងៃ​ទី​០២​ ខែ​មីនា ​ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ​កែង​ផ្លូវ​លេខ​១៨៤​ ចំណុច​មុខ​ព្រះ​បរមរាជវាំង​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ​ខណ្ឌ​ដូនពេញ​។

    ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍ ​បាន​ប្រាប់​ឱ្យដឹងថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ LEXUS RX330 ពណ៌​ខ្មៅ​ពាក់​ស្លាក​ភ្នំពេញ ​2AX-5853​ បើក​បរ​ដោយ​បុរស​ម្នាក់ ​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​មុខ​ព្រះ​បរមរាជវាំង​ ស្រាប់​តែ​រថយន្ត​រេ​ចង្កូត​ងាកមក​ខាង​ឆ្វេង​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​កង់​បី​ចំ​ពេញ​មួយ​ទំហឹង​អូស​ជាង​៥០ម៉ែត្រ​ បណ្ដាល​ឱ្យជនជាតិបរទេស២នាក់ស្លាប់ភ្លាមៗនៅនឹង​កន្លែង ​ចំណែក​ឯ​អ្នក​បើក​រ៉ឺម៉ក​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត​។ នៅពេលនេះសពទាំង៣ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​នោះ​ទេ​។

    រី​ឯ​អ្នក​បើកបរ​រថយន្ត​បង្ក​វិញ មិន​ចេញ​ពី​កន្លែង​កើត​ហេតុ​ទេ​ ដោយស្រវឹងស្ទើឆ្កួត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ជ័យ​ជំនះ​ ដើម្បី​ធ្វើ​ការ​សាកសួរ​នាំ​ផង​ដែរ​។ ដោយឡែកសពទាំង៣ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​តម្កល់​នៅ​ឯ​វត្ត​ស្ទឹង​មាន​ជ័យ​ ដើម្បីដើម្បីរង់ចាំសាច់ញាតិមកទទួលយក៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares