• អាជ្ញាធរខេត្ត​ក្រុងព្រះសីហនុ នៅតែ​អូសបន្លាយ​ការធ្វើអន្តរាគមន៍ រឿង​ជាម​ន្ត្រី​យោធា​ម្នាក់​សង់ផ្ទះ​រំលោភ​ដី​អូរ​បង្អាក​ការសាង់សង់​ស្ពាន​ឆ្លង​អូរ ដែល​ពលរដ្ឋ​ប្រមាណ​ជាង​១០០០​គ្រួសារ​រៃ​ង​អង្គាស​ថវិកា​រួមគ្នា​ធ្វើ​នោះ​!
    ដោយ admin  ថ្ងៃទី 28 February, 2019  ម៉ោង 19:28 | សន្តិសុខ​សង្គម

    (​ខេត្ត​ព្រះសីហនុ )៖ លោក លឹម សមអឿន ជាម​ន្ត្រី យោធា​នឹង​ជា​អ​តី​តៈ​ជា​អនុ​ប្រធានភូមិ​លេខ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដែល​ប្រជាពលរដ្ឋ ប្តឹង​ទំលាក់​ចេញពី​តំណែង​កន្លងមក​នោះ នៅតែ​ព្យាយាម​សង់ផ្ទះ​រំលោភ​ដី​អូរ បិទ​ពីរ​មុខ​ស្ពាន​ឆ្លង​អូរ របស់​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជាង​១០០០ គ្រួសារ​រស់នៅ​ក្នុងភូមិ នៃ​សង្កាត់​លេខ ១ ក្រុងព្រះសីហនុ ក្នុង​គោលបំណង យក​ដី​ចំណី​អូរ នោះ ធ្វើជា​កម្មសិទ្ធិ ផ្ទាល់ខ្លួន បង្ក​ភាព រាំងស្ទះ ដល់​ដំណើរការ​សាងសង់​ស្ពាន របស់​ប្រជាពលរដ្ឋ គ្រប់ពេលវេលា​រក​ទីបញ្ចប់​គ្មាន ។

    ​ជុំវិញ​បញ្ហារ​ខាងលើនេះ កន្លងមក​លោក លី ចិត្ត​យម មន្ត្រី​អន្ត​រៈ​វិស័យ​សាលា ខេត្ត ព្រះសីហនុ​ធ្លាប់​ដឹកនាំ​ក្រុមការងារ​ចុះមក​ពិនិត្យ​ទីតាំង​នោះ​ជាក់ស្តែង ដែល​ត្រូវ​សាងសង់​ស្ពាន ឆ្លង​អូរ ខាងលើ​បានធ្វើការ​បញ្ជាក់ថា រឿង​សាងសង់​ផ្លូវ ស្ពាន​ជា​រឿង​សំខាន់​ណាស់​ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ ហើយ​ចំពោះ​ដី អូរ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ មិនអាច អនុញ្ញាតឱ្យ​បុគ្គល់​ណា​ម្នាក់ វាទី​យក​ធ្វើ ជា​កម្មសិទ្ធិ​បាន​នោះទេ បូករួម​នឹង​ផ្លូវ​ដែលមាន​ស្រាប់​ផងដែរ​។ ហើយ​កាលនោះ ក្រុមការងារ​ចម្រុះ ដែល​ដឹកនាំ ដោយ លោក​ចិត្ត និយម​ក៏បាន​ធ្វើ​របាយ​ការ​ណ៏ លំអិត​ដាក់​ចូលទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ដើម្បី​ពិនិត្យ នឹង​សម្រេច​តាមផ្លូវ​ច្បាប់​ផងដែរ​។

    ​ជា​លទ្ធផល​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ លោក​យន្ត មីន ក៏បាន សម្រេច​ចេញ (​សជណ​) ឱ្យ​មន្ត្រី​ជំនាញ និង អាជ្ញាធរ​មួលដ្ឋាន ចុះ​ពិនិត្យ សម្រប​ស្រួល ដល់​ប្រជាពលរដ្ឋ ក្នុងការ​សាងសង់​ស្ពាន ឆ្លង​អូរ​នេះ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មាន​រយៈពេល​ជិត ៦​ខែ​មកហើយ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដែលជា​អ្នកធ្វើ​កិច្ចការ​នេះ មិនបាន​យកចិត្តទុកដាក់ អ្វី​បន្តិច​សោះ ជួយ​ដោះស្រាយ​បន្តិច​សោះ​។ នេះ បញ្ជាក់​ឱ្យឃើញថា (​សជណ​) របស់ លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មិនមាន​ន័យ អ្វី​បន្តិច​សោះ ជាហេតុ​ធ្វើឱ្យ​មន្ត្រី​យោ​ឆា ឈ្មោះ លឹម សមអឿន បាន​មានឱកាស បន្តសកម្មភាព​សាងសង់​ផ្ទះ​លើដី​អូរ ល្មើសច្បាប់ បាំង​ចំ​ពីរ​មុខ ចំណុច​ដែល​ប្រជាពលរដ្ឋ កំពង់ដំណើរការ​សាងសង់​ស្ពាន​នោះ​តាម​អំពើ​ចិត្ត​។​

    ​ប្រជាពលរដ្ឋ ចំនួន​ប្រមាណ​ជាង​១០០០​គ្រួសារ ដែល​ត្រូវការ​ប្រើប្រាស់​ស្ពាន​ឆ្លងកាត់​ចំណុច ធ្វើការ​បញ្ជាក់​ឱ្យដឹងថា (​សជណ​) របស់​ខេត្ត​ព្រះសីហនុ​នោះ គឺ​តម្រូវឱ្យ​ថ្នាក់ដឹកនាំ រដ្ឋបាល​ក្រុងព្រះសីហនុ ជា​អ្នក​ចុះ​អនុវត្ត​កិច្ចការ​នោះ ហើយ​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ក៏បាន​ប្រគល់​ភារកិច្ច​ឱ្យ ទៅ​លោក អៀម សារិន អភិបាលរង ក្រុង ព្រះសីហនុ ដឹកនាំ​ក្រុង​ការងារ ចុះ​អុន​វត្ត​។ ហើយ​កន្លងមក លោក អៀម សារិន ក៏​ធ្លាប់​ដឹកនាំ​ក្រុម កា​ងារ ចុះទៅពិនិត្យ លើ​កិច្ចការ​នេះ ចំនួន​ប្រមាណ​៣​លើក រួចមកហើយ តែ​មិន​ទទួលបាន​លទ្ធផល​អ្វី​សោះ គឺ​បានត្រឹមតែ​សន្យាថា ថ្ងៃនេះ ថ្ងៃនោះ តែប៉ុណ្ណោះ​។ រហូតមកដល់​ថ្ងៃនេះ​ការសន្យា​របស់គាត់ មាន​រយៈពេល​ជិត ៦​ខែ​មកហើយ ជា​លទ្ធផល​គឺ​មិនមាន​វិធានការ អ្វី​ទាល់តែសោះ​ដែល​ធ្វ​ល​ឱ្យ​ដំណោះរ​ការសាងសង់​ស្ពាន​ត្រូវ​រាំងស្ទះ​។​
    .
    ​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នោះ លោក អៀម សារិន អភិបាលរងក្រុង បានបញ្ជាក់​ដោយ បដិសេធថា រូបគាត់​មិនបាន​បញ្ជា​ពី​ថ្នាក់​ដឹក​ក្រុងព្រះសីហនុ ឱ្យទទួល​ធ្វើ​កិច្ចការ​នេះ​ទេ ពីព្រោះ​តំបន់​នោះ ខុស (​ស៊ូ​ន​) របស់គាត់​។ ប៉ុន្តែ​ចំណុច​សង្កាត់​លេខ​០១ តំបន់​ខាងលើ បើតាម​លោក​ដឹង គឺ​លោក សន កុស​ល្យ អភិបាលរងក្រុង​ម្នាក់ទៀត ជា​អ្នទ​ទូល​ខុសត្រូវ​។​

    ​ដោយឡែក លោក​លឹម សំអឿន ជា​មន្ត្រី​យោធា ដែលជា​អ​តី​តៈ​អនុប្រធាន​ភូមិ​លេខ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដែល​ប្រជាពលរដ្ឋ ប្តឹង​ទំលាក់​ចេញពី​តំណែង​នោះបាន​បញ្ជាក់ថា​៖ ស្ពាន​ឆ្លង​អូរ​មួយ​នេះ​មិនអាច​ធ្វើការ​សាងសង់ ឆ្លង កាត់​ដី​កម្មសិទ្ធិ​របស់គាត់​។ ដូចនេះ​បើ​ប្រជាពលរដ្ឋ​ចង់​ធ្វើ​នៅ​ចំណូ​ចនេះ លុះត្រាតែ​ទិញ​ដី​របស់គាត់​ទើបបាន បើ​មិន​អ​ញ្ជឹ​ង​ទេ មិនបាន​ដាច់ខាត ។​

    ​ទោះយ៉ាងណា​ប្រជាពលរដ្ឋ​នៅតែ​ទទូច​ដល់​អាជ្ញាធរខេត្ត​ក្រុងព្រះសីហនុ មេត្តាជួយ​អន្តរាគមន៍​ជាថ្មី ដើម្បីឱ្យ​ពួកគាត់​សាងសង់​ស្ពានថ្ម​ចាក់​បេតុង មាន​បណ្តោយ​ប្រវែង ១៩​ម៉ែត្រ និង​ទទឹង ប្រវែង ៤​ម៉ែត្រ​នេះ ដើ​ម្បូ​សម្រួល​ដល់​ជីវភាព​ការរស់នៅ​របស់​ពួកគាត់ ត្រូវធ្វើ​ដំណើរ​ឆ្លង​អូរ​នេះ ទៅ​ផ្លូវជាតិ​លេខ​៤​។ ពួកគាត់​បាន​រៃអង្គាស​ប្រមូល​ថវិកា​គ្នា​ដោយ​ការលំបាក ព្រោះតែ​ចង់បាន​ស្ពាន មិនគួរ​លោក​លឹម សំអឿន រារាំង​បង្កើត​បញ្ហា បូករួម​នឹង​ការព្រងើយកន្តើយ​អូសបន្លាយ​ជួយ​រក​ដំណោះស្រាយ​ពី​អាជ្ញាធរខេត្ត​ក្រុងព្រះសីហនុ​កន្លងមក​ផង​នេះ​។ ប្រជាពលរដ្ឋ​នៅតែ​សង្ឃឹមថា លោក​យន្ត មីន អភិបាលខេត្ត និង​លោក អ៊ី សុខ​ឡេង អភិបាលក្រុង នឹង​អារកាត់​រឿងនេះ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares