• បើករថយន្ត​លឿន​ពេក បង្កគ្រោះដោយខ្លួនឯងស្លាប់ម្នាក់ និង​របួស ៣នាក់
    ដោយ admin  ថ្ងៃទី 27 February, 2019  ម៉ោង 13:37 | សន្តិសុខ​សង្គម

    (ខេត្ត​កណ្តាល​) ៖ រថយន្តប្រភេទដឹកទំនិញដែលមានស្លាក (C.H)នៃកងដឹកជញ្ជូន បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ដែលនគរបាល​ស្រុក​ស្អាង​បាន​សន្និដ្ឋានថា ករណី​នេះ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត បើកបរ​ល្បឿន​លឿន ខ្ជីខ្ជា ខ្ខ្វះការប្រុងប្រយ័ត្ន។ ករណីគ្រោះថ្នាក់ចរាចរខាងលើនេះនេះ កើតហេតុ​នៅ​ថ្ងៃ​អង្គារ ទី ២៦ ខែ​កុម្ភ​: ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨:៣០ នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ ២១ ស្ថិតក្នុង​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

    ​នគរបាល​ស្រុក​ស្អាង​បានឱ្យដឹងថា រថយន្ត មួយគ្រឿង​ម៉ាក​ហុីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ក ៨២៦៦ ភព​៣ បើកបរ​ដោយ​ឈ្មោះ ឈុន ទ្រី​ហុង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ២ សង្កាត់​ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង (​ជ្រៃ​ធំ​-​តាខ្មៅ​)​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​បុក​របាំង​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យអ្នកបើកបររថយន្តរងរបួសធ្ងន់ និង អ្នករួមដំណើរ ទី១. ឈ្មោះ ស ឡូត ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​)​។

    ទី២. ឈ្មោះ ជួង សុភ័ក្ត្រ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល រង​របួសស្រាល​។ ៣. ឈ្មោះ សោម ជា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល រង​របួសស្រាល​។ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​កន្លែង​កើត​ហេតុ​រួច ក
    បានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares