• លោក​ផ្កាយ​ពីរ ស៊ុយ វុ​ឌ្ឍី ល្មើស​វិន័យ​រប​សើ​កងកម្លាំង នគរបាលជាតិ ទម្លាក់​ស័ក្តិ​ឱ្យមក​នៅ​ជាម​ន្ត្រី​
    ដោយ admin  ថ្ងៃទី 26 February, 2019  ម៉ោង 22:08 | សន្តិសុខ​សង្គម

    ​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុយ វុ​ឌ្ឍី អត្តលេខ ៣១៧៣៦ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧ​ប​នា យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចេញ​សេចក្តីសម្រេច​ដកហូត​មុខតំណែង​ពី​អនុប្រធាននាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់ ធ្នាប់​សាធារណៈ ឱ្យ​មកជា​មន្ត្រី ។ មូលហេតុ​ល្មើស​វិន័យ​រប​សើ​កងកម្លាំង​នគរបាលជាតិ ។​

    ​ប្រកាស​ស្តីពី ការអនុវត្ត​វិន័យ​មន្ត្រី​នគរបាលជាតិ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ចុះហត្ថលេខា​ដោយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើ​លិខិត​លេខ​៥១៤​ប្រក ។ មជ្ឈដ្ឋាន​នានា បាន​គាំទ្រ​វិធានការ​នេះ ហើយ​ទទូច​ឱ្យ សម្តេច ស ខេង ចាត់ការ​មន្ត្រីនគរបាល ដ៏ទៃទៀត​ដែល​កំពុង​អនុវត្ត​ភា​កិច្ច​ផ្ទុយ​ពី​ច្បាប់ និង​បទបញ្ជា​នានា​របស់​រាជរដ្ឋាភិបាល​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares