• ព្រះរាជអាជ្ញា​រង​លោក​ដួង​ សា​រ៉​ន​ ដឹកនាំ​កម្លាំង​បង្ក្រាប​សង្វៀន​ជល់​មាន់​ បង្កប់ល្បែងស៊ីសង​ បៀរ​ អាប៉ោង​ ក្រោម​ ឃ្លោក បប៉ះឆ្នាំងបាយ លោក​ ហាក់​ សា​រ៉ាត​ នាយ​ប៉នាយប៉ុស្តិ៍រដ្ឋបាលឃុំបឹងល្វា
    ដោយ admin  ថ្ងៃទី 26 February, 2019  ម៉ោង 21:27 | រាយការណ៍​ពិសេស

    (​ខេត្តកំពង់ធំ)​៖​ លោក​ព្រះរាជអាជ្ញា​រង​លោក​ដួង​ សា​រ៉​ន​ បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ ជល់​មាន់​ បៀរ​ អាប៉ោង​ ដែល​បាន​លាក់ខ្លួន​ នៅ​ក្នុង​ចំការ​កៅស៊ូ​ ស្ថិត​នៅ​ចំណុច​ខាងក្រោយ​ប៉ុស្តិ៍​នគរបាល​ឃុំ​បឹង​ល្វា​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​

    ​បន​ល្បែងស៊ីសង​នេះ​ ត្រូវ​បាន​មហាជន​សង្ស័យ​ថា​ មានការ​ពាក់ព័ន្ធ​នឹង​លោក​ ហាក់​ សា​រ៉ាត​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹង​ល្វា​ ដែល​ជា​នាយ​ប៉ុស្តិ៍​សំបូរ​រឿងអាស្រូវ​ តែ​ពុំ​ត្រូវ​បាន​ចាត់វិ ធានការ ចាប់តាំងពី​លោកស្នងការ​មុន​ រហូត​ដល់​លោក ស្នងការក្រោយ និងផ្ទុយពីបទបញ្ជា ពី​គោលន យោបាយ ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព​ ទាំង​៩​ចំនុច​ របស់​រាជរដ្ឋា ភិបាល។

    ​កិច្ច​សហប្រតិបត្តិការ​ បង្ក្រាប​បន​ល្បែងស៊ីសង​ ក្រោយ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ល្វា​ សមត្ថកិច្ច​ប៉ូលិស​ឃុំ​បឹង​ល្វា​មិន​បានដឹង​ថា​ មាន​មានបនល្បែងស៊ីសងនេះទេ “គួរឱ្យអស់សំណើច” តែ​បែ​រជា​សមត្ថកិច្ច​នៅ​ឯ​ខេត្តកំពង់ធំ​ ដឹង​ច្បាស់​ រហូត​ដឹកនាំ​ដោយ​ លោក​ ដួង​ សា​រ៉​ន​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ ខេត្តកំពង់ធំ​ ចាប់​បាន​ បាន​ម៉ូតូ​ចំនួន​២២​គ្រឿ​មាន់​ជល់​ ងាប់​២​ក្បាល​ រួម​ទាំង​បាន​ឃាត់ខ្លួន​ មនុស្ស​ចំនួន​៤​នាក់​មក​សួ​នាំ​នៅ​រាជ​អា​វុ​ហត្ថ​ខេត្តកំពង់ធំ​។​

    ​ចំណែក​អ្នកលេង​ឯទៀត​បាន​រត់​បាត់​អស់​ នឹង​សូម​បញ្ជាក់​ថា​ ទីតាំង​បន​ល្បែងស៊ីសង​ បៀរ​ អាប៉ោង​ ក្រោម​ ឃ្លោករបស់ លោក​ ហាក់​ សា​រ៉ាត់​ មេ​ប៉ុ​ស្ត៍​បឹង​ល្វា​នេះ​ បាន​បង្ក្រាប​ជា​លើក​ទី​៣​មក​ហើយ​ នៅ​កន្លែង​ដដែលៗ​ ដែល​ ទើប​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ថា​ ការ​បើក​បន​ល្បែងស៊ីសង​ ក្នុង​ចំការ​កៅស៊ូ​នេះ​ មានការ​ពេញចិត្ត​នឹង​ បើកភ្លើង​ខៀវ​ពី​លោក​ មេ​ប៉ុស្តិ៍​។​

    ​មហាជន​ជា​ច្រើន​ បានសាទរ និងបានសំណូមពរដល់ល់​ លោក​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ មេត្តា​ជួយ​ស៊ើប​ អង្កេត​មន្ត្រី​ថា្ន​ក់​ក្រោម​ ជា​ពិសេស​លោក​ ហាក់​ សា​រ៉ាត់​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ ឃុំ​បឹង​ល្វា​ ដែល​សង្ស័យ​ថា​ រួម​ផ្សំ​ គំនិត​ ឲ្យ​មាន​ល្បែងស៊ីសង​ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ដែល​ជា​ការ​អនុវត្ត​ផ្ទុយ​ ពី​បទបញ្ជារ​របស់​ ប្រមុខ​ រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ កាល​មើល​ស្រាល​ វិន័យ​ និង​បទបញ្ជា​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ធ្វើ​ឱ្យភូមិសាស្ត្រឃុំបឹងល្វា ប្រឈម​នឹង​បញ្ហា​ចោរលួច​ ចោរប្លន់​ ប្រជាពលរដ្ឋ​ អសុ​វត្តិភាព​ ៕

    loading...
    shares