• នាវាជប៉ុន ២គ្រឿង ចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ
    ដោយ admin  ថ្ងៃទី 26 February, 2019  ម៉ោង 20:51 | ព័ត៌មាន​ជាតិ

    (ខេត្តព្រះសីហនុ)៖ នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន ២គ្រឿង បានចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។ ជប៉ុនទាំង ២គ្រឿង មាននាវិកសរុបចំនួន ៣៣៤នាក់ ដឹកនាំដោយលោកវរនាវីទោ NAONAKADERA មេបញ្ជាការនាវា មាននាវាទី១ មានឈ្មោះ SETOYUKI (TV-3518) បណ្តោយ 130m ទទឹង 13,60m ជម្រៅទឹក 8,50m ទម្ងន់ផ្ទុក 3050តោន នាវិកមានចំនួន 167នាក់។

    រីឯនាវាទី២ មានឈ្មោះ SHIMAYUKI (TV-3513) បណ្តោយ 130m ទទឹង 13,60m ជម្រៅទឹក 8,50m ទម្ងន់ផ្ទុក 3050តោន នាវិកចំនួន 167នាក់៕

    នាវាទាំង ២គ្រឿងខាងលើ មកបំពេញទស្សនៈកិច្ច នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ (ចាប់ពីថ្ងៃទី២៥-២៨ ខែកុម្ភៈ ឆ្នាំ២០១៩) ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares