• មនុស្សជាង៣០០នាក់ចាប់ខ្លួននៅក្នុងមឈ្ឈមណ្ឌលកម្សាន្ត រ៉ក (​Rock)​ រួមទាំងថ្នាំញៀនមួយចំនួនធំ
    ដោយ admin  ថ្ងៃទី 23 February, 2019  ម៉ោង 13:57 | សន្តិសុខ​សង្គម

    (ភ្នំពេញ​) ៖ មនុស្ស​ប្រុស​ស្រី​ជាង​៣០០​នាក់ និង​ថ្នាំញៀន​ជាច្រើន​ប្រភេទ​មួយចំនួនធំ ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌចំការមន បាន​ឆ្មក់​បង្ក្រាបបាន​នៅ​ទីតាំង​ក្នុង​ម​ឈ្ឈ​មណ្ឌល​កំសាន្ត​ រ៉ល(​Rock) ស្ថិត​នៅជាប់​ផ្លូវ​ព្រះមុន្នីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ ។

    ក្រោយ​ការចុះ​បង្ក្រាប​ទីតាំង​ខាងលើនេះ​បាន​ដកហូត​ថ្នាំញៀន​ជាច្រើន​ប្រភេទ​មួយ​ចំនួនធំ​នឹង​ឃាត់ខ្លួន​មនុស្ស​ស្រី​ប្រុស​ជាង​៣០០​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ប្រាស់​នឹង​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​ បញ្ចូនទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។

    មហាជនក្នុងរាជធានីភ្នំពេញបានគាំទ្រ និងអនអរសាទរចំពោះចំណាត់ការបង្ក្រាបនេះ។ ប៉ុន្តែស្នើសុំឱ្យសមត្ថកិច្ចរាជធានីភ្នំពេញ កុំចាត់ការតែអាចក់អាចែម គួរបើកការស៊ើបអង្កេតស៊ីជម្រៅ យកអ្នកពាក់ព័ន្ធ ម្ចាស់អាជីវកម្មមកចាត់ការតាមច្បាប់ទើបមហាជនជឿជាក់ថា ជាការអនុវត្តច្បាប់មានតម្លាភាព។ ទីតាំងម​ឈ្ឈ​មណ្ឌល​កម្សាន្ត (​រ៉ក Rock)​នេះមានឈ្មោះបោះសំឡេងរឿងជា់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននេះយូរមកហើយឋ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares