• សាលាដំបូង​ខេត្ត​ព្រះសីហនុ​អនុវត្ត​ដីកា​រក្សា​ការពារ លើ​ទំនាស់​ដីធ្លី បែរជា​ប្រើ​កម្លាំងប្រដាប់អាវុធ និង​គ្រឿងចក្រ​ឈូស​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​មិន​ពាក់ព័ន្ធ​រឿងក្តី​យក​ដី​ជូន​លោក​ឧកញ៉ា​មួយរូប​នៅ​ខេត្ត​ព្រះសីហនុ​?
    ដោយ admin  ថ្ងៃទី 20 February, 2019  ម៉ោង 19:50 | សន្តិសុខ​សង្គម

    (​ខេត្ត​ព្រះសីហនុ​)៖ នេះ​ជា​រឿង​ដដែល​ដែល​ពលរដ្ឋ​រង​នូវ​ភាពអយុត្តិធម៌​អំពី​ការ​អនុវត្តិ​ច្បាប់​របស់​តុលាការ​ពាក់ព័ន្ធ រឿង​ទំនាស់​ដីធ្លី ដែល​បាន​ប្តឹងផ្តល់​នៅ​ស្ថាប័ន​តុលាការ​ក្នុងនាម​ប្រជាពលរដ្ឋ​ជាមួយ​អ្នកមានអំណាច​មាន​លុយ​។ ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការអនុវត្ត​ដីការ​ក្សា​ការពារ​លេខ​៩៦៥ ល​ជណ​/១៩ ចុះ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ មន្ត្រី​តុលាការខេត្ត​និង រដ្ឋបាលខេត្ត រង​ការ​រិះគន់ថា កំពុង​ធ្វើ​ខុស​ម្តង​ហើយ​ម្តងទៀត​លើ​នីតិវិធី​អនុវត្ត​ច្បាប់ ដោយ​បង្ក​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ឈឺចាប់​ដើម្បី​យក​ដី​ជូន​លោក​ឧកញ៉ា​មាន​លុយ​មាន​ឥទ្ធិពល ។

    ​ប្រជាពលរដ្ឋ​រងគ្រោះ​បាន រិះគន់ សាលាដំបូង​ខេត្ត និង​រដ្ឋបាលខេត្ត​ដឹកនាំ​ដោយ​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​គ្រា​ចុះ​អនុវត្ត​ដីកា​រក្សា​ការពារ ទៅលើ​កូនបំណុល​០៥​រូប បែរជា​ដាក់​កម្លាំង និង​គ្រឿងចក្រ​វាយកម្ទេច​ផ្ទះ​ចាំ​ដី របស់​បុគ្គល​ផ្សេង ដែល​មិនមែនជា​កូនបំណុល​ក្នុងនោះ​រឿង​នោះ​ទៅវិញ​។ នៅក្នុង​ព្រឹ​ត្ត​ការណ៍​អនុវត្ត​ដីការ​ក្សា​ការពារ យ៉ាង​តក់ ក្រហល់​របស់​សមត្ថកិច្ច​ចម្រុះ​នោះបាន​បង្កឱ្យមាន​មនុស្ស​រងរបួស និង​បំផ្លាញ​ទីជម្រក​យ៉ាង​ហិនហោច​។​

    ​លោកស្រី លី​សុខ ងី​ម ភាគី​ម្ចាស់​ដី ក៏ដូចជា​ប្រជាពលរដ្ឋ​ជាច្រើន ដែល​បាន​រងគ្រោះ អំពី​ការចុះអនុវត្ត ដីការ​រក្សា​ការពារ លេខ​៩៦៥ ល​ជណ​/១៩ ចុះ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​ថ្មីៗ​នេះ​របស់ អាជ្ញាសាលា​លោក ឡា ប៊ុន​ហួន និង​លោក គឹម សុ​ភ័​ត្រ បានបង្ហាញ​ទស្សនៈ​ថា ថ្វីត្បិតតែ​ពួកគាត់​មិនមែនជា​អ្នកច្បាប់​យ៉ាងណាក៏ដោយ ក៏​ពួកគាត់​អាច​យល់ដឹង​ការពន្យល់​ពី​អ្នកច្បាប់​នានា អំពី​សាលដីការ​រក្សា​ការពារ​នេះដែរ ថា​វា​មាន​ខ្លឹមសារ​យ៉ាងណា​នោះ​។ ចុះ​ហេតុ​អី​បានជា​សាលាតំបូង​ខេត្ត និង​រដ្ឋបាលខេត្ត​យក​កម្លាំងប្រដាប់អាវុធ និង​គ្រឿងចក្រ​ទៅ​វាយកម្ទេច​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ដែល​មិនមាន​ឈ្មោះ​ក្នុង​ដីការ​អនុវត្ត​ទៅវិញ​។​

    ​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​បណ្តាញសារព័ត៌មាន នា​ល្ងាច​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោយពី​រងគ្រោះ​នូវ​ការអនុវត្ត​មួយថ្ងៃ លោកស្រី លី​សុខ ងី​ម ដែល​អះអាងថា រូបគាត់​ជា​ភាគី​ម្ចាស់​ដី​ពិតប្រាកដ​បាន​បញ្ចា​ក់ថា ចំពោះ​ការចុះអនុវត្ត ដីការ​ក្សា​ការពារ​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត និង រដ្ឋបាលខេត្ត រួមជាមួយ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ដែល​បង្ក​ឱ្យ​ខូចខាត​ដល់​ទ្យ​ព្យ​សម្បត្តិ​របស់គាត់​នោះ លោកស្រី​នឹងដាក់​ពាក្យបណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំ​ពោះ​ពុករលួយ​( ICU) និង ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ជាពិសេស​ដាក់ជូន​ទៅកាន់​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី និង​អង្គ​ព្រះមហាក្សត្រ ដើម្បី​ជួយ​រក​យុត្តិធម៌​ជូណ​គាត់ ចំពោះ​ទង្វើ​របស់​សាលាដំបូង​ខេត្ត និង រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​ប្រើប្រាស់​អំណាច​រំលោភ​លើ​ទ្រព្យសម្បត្តិ​របស់គាត់​នេះ​។​

    ​ដោយឡែក គឹម សុ​ភ័​ត្រ សាលា​អាជ្ញា​ប្រចាំ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ដឹកនាំ​កម្លាំងចម្រុះ​អនុវត្ត​នោះបាន​ថ្លែង​បញ្ជាក់ថា ការចុះអនុវត្ត កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងមកនេះ គឺជា​ការអនុវត្តន៍​ច្បាប់​មួយ​ដ៏​ត្រឹមត្រូវ ក្នុងនាម​លោក​ជា​អ្នកអនុវត្ត​ត្រូវតែ​ធ្វើជា​ចាំបាច់ បើ​លោក​មិន​ធ្វើ​មានន័យថា លោក​មិន​គោរព​ច្បាប់ ប្រឆាំងនឹង​សាលដីកា ព្រោះ​លោក អនុវត្ត​ទៅតាម​តែ​ខ្លឹមសារ នៃ​សាលដីការ សម្រេច​រក្សា​ការពារ លេខ​៩៣ តរ​/១៩ ចុះ​ថ្ងៃទី​១៦ មករា ឆ្នាំ​២០១៩ របស់​សាលាដំបូង​តែប៉ុណ្ណោះ​។

    ​គឹម សុ​ភ័​ត្រ បាន​បញ្ជាក់ថា អ្វីដែល​សាលា​អាជ្ញា​អនុវត្ត គឺ​ផ្អែកទៅលើ​សាលដីកា សម្រេច​រក្សា​ការពារ​លើ​ទំហំ​ដី​ចំនួន ៣៦​ប័ណ្ណ ដែល​មន្ត្រី​សុរិយោដី ទាំង​ថ្នាក់ស្រុក និង ថ្នាក់​ខេត្ត ដោយ​ពុំបាន​ដឹងថា ទីតាំង​អនុវត្ត​ប៉ះ​លើដី​របស់លោក ស្រី លី សុខ ងី​ម​ឡើយ​។ ប៉ុន្តែ​បើ​គាត់​យល់ថា​ការអនុវត្ត​ប៉ះ​លើដី​របស់គាត់ លោកស្រី លី សុខ​ងី​ម អាច​ប្តឹង​ជំទាស់​បានមក​តុលាការ​បាន​ក្នុងនាម​ត​តី​យ​ជន​។ ប៉ុន្តែ​ការអនុវត្តន៍​ត្រូវបាន​បន្ត​រហូត មិន​ត្រូវបាន​មោកភាព​ឡើយ ដរាបណា​មាន​សេចក្តីសម្រេច​ថា ការអនុវត្តន៍​នេះ​ប៉ះចំ​លើដី​របស់គាត់ អាហ្នឹង​ទើប​មានរឿង​ផ្សេងទៀត​។​

    ​សូម​បញ្ចាក់​ផងដែរ​ការចុះអនុវត្ត​ដីកា​រក្សា​ការពារ​លេខ​៩៦៥ ល​ជណ​/១៩ ចុះ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​អាជ្ញាសាលា លោក គឹម សុ​ភ័​ត្រ និង​លោក ឡា​ប៊ុន​ហួន កាលពី​ថ្ងៃទី​១៥ ខែ​ម្ភៈ ឆ្នាំ​២០១៩ អ្នកសារព័ត៌មាន ទាំងអស់​ត្រូវបាន​លោក ផៃ ប៉ុន​វណ្ណៈ ហាម​មិន​ឱ្យចូល​ថតរូប​ទេ ក្នុង​ព្រិ​ត្តិ​ការណ៍ នៃ​ការ​ការចុះអនុវត្ត​ដីកា​រក្សា​ការពារ​នោះ ដែល​សកម្មភាព​នេះ​វា​មិន​ខុស​អី​ពី​ការចង​ម៉ុង​អនុវត្ត​នោះទេ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares