• សែនអាល័យណាស់! ភរិយារបស់បុរសដែលត្រូវរថយន្តសង្កត់ស្លាប់កាលពីម្សិលម៉ិញ ខណៈកំពុងធ្វើបុណ្យបានសរសេរសារមួយបង្ហោះក្នុងហ្វេសប៊ុកទាំងទឹកភ្នែក ក្តុកក្តួល…
    ដោយ admin  ថ្ងៃទី 18 February, 2019  ម៉ោង 20:00 | សន្តិសុខ​សង្គម

    ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ឆក់យជីវិតបុរសជាប្តីអង្គុយក្នុងរថយន្ត CRV ចតនៅចិញ្ចើមផ្លូវរង់ចាំប្រពន្ធ និងកូនចុះទៅទិញរបស់សម្រាប់ហូប អកុសលរថយន្ត​បែន​ដឹក​ស៊ីម៉ង់ត៍មួយ​គ្រឿង​ចុះ​ចំណោទ​ដាច់​ហ្វ្រាំង​ បានបុក​រថយន្ត​ ជាច្រើនគ្រឿងហើយមកបុក រថយន្ត CRV ដែលឈប់ចតនៅចិញ្ចើមផ្លូវ រួចក្រឡក្រឡាប់សង្កត់ពីលើ បណ្តាល​ឱ្យស្លាប់មនុស្សម្នាក់ នៅ​ហ្នឹង​កន្លែង​កើតហេតុ និង​មនុស្ស​ម្នាក់​ទៀត​រង​របួសធ្ងន់​។​ ឧប្បត្តិវហេតុខាងលើបានកើតឡើងនៅវេលាម៉ោង០​០៩​ និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៤០-១៤១​ (​ផ្លូវបំបែក​ស្រែអំបិល​)​ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ហ្លួង​ ឃុំ​ចំការ​ហ្លួង​ ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះ​សីហ​នុ​។​ បន្ទាប់ពីឃើញហេតុការណ៍ដ៏រន្ធត់កើតឡើងចំពោះករណីជាទីស្រឡាញ់ ស្រ្តីជាប្រពន្ធបានស្រែទ្រហោយំស្ទើរគាំងបេះដូង។

    ក្រោយកើតហេតុគេសង្គេតឃើញថាមហាជនជាច្រើនក្នុងបណ្តាញសង្គម បានចែករំលែក និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព។ ខណៈកំពុងធ្វើបុណ្យនាថ្ងែទី១៨នេះគេក៏បានឃើញភរិយារបស់ជនរងគ្រោះក៏បានបង្ហោះសារសោកសៅជារឿយៗ ព្រោះតែមិនទាន់អស់អាល័យស្វាមីមិនគួរជួបរឿងយ៉ាងនេះសោះ។ ដោយនាងបានបង្ហោះសាររៀបរាប់យ៉ាងក្តុកក្តួលនៅពិធីបុណ្យសពរបស់ស្វាមី ដោយសរសេររៀបរាប់ថា «សឹងតែមិនជឿថារឿងបែបនឹងត្រូវធ្លាក់មកលើរូបខ្ញុំសោះ បងព្រាត់ពីអូនទាំងដែលយើងមិនបានឈ្លោះគ្នាសោះ បងព្រាត់ពីទ្រូងអូនទាំងដែលយើងនៅញញឹមដាក់គ្នាមិនដល់៥នាទីផង បងទៅចោលអូនហើយ បងហា បងហត់ហើយបងសំរាកទៅទុកភារកិច្ចទាំងអស់អូនជាអ្នករ៉ាប់រងម្ដងណា បងទៅអោយបានសុខ កុំគិតពីអូននិងកូនអី អូនសន្យាថា អូននឹងមើលថែកូនបងឱ្យល្អណាបងសម្លាញ់»៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares