• នគរបាលបានយកដីកាទៅបិទ​នៅស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ជជូនពជូនព័ត៌មានដល់លោក សម រង្ស៊ី ពី​ការបញ្ចប់​នីតិវិធី​ស៊ើបអង្កេត លើសំណុំរឿង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​
    ដោយ admin  ថ្ងៃទី 18 February, 2019  ម៉ោង 18:36 | សន្តិសុខ​សង្គម

    (​ភ្នំពេញ) ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នគរបាល​រាជធានី​ភ្នំពេញ បាន​យក​ដីកា​ របស់លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​ សាលាដំបូងរាជធានីភ្នំពេញ ទៅ​បិទ​នៅ​ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គត់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជាការ​បញ្ជាក់ប្រាប់​លោក សម រង្ស៊ី​ថា បញ្ចប់​ នីតិវិធីស៊ើបអង្កេតលើ សំណុំរឿង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។​

    ​នៅក្នុង​ដីកា​របស់​ចៅក្រម ហម ម៉េង​សែ បាន​ជូន​ព័ត៌មាន​ស្តីពី​ការបញ្ចប់​ការ​ស៊ើបសួរ ដល់​ឈ្មោះ សម រង្ស៊ី ភេទ​ប្រុស កើត​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​១៩៤៩ ជនជាតិខ្មែរ ត្រូវបាន​ដាក់​ឱ្យស្ថិតក្រោមការពិនិត្យពីបទ “​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ប្រព្រឹត្តទៅ​រាជធានី​ភ្នំពេញ និង​ទីកន្លែង​ផ្សេងទៀត កាលពី​ថ្ងៃទី​៦, ថ្ងៃទី​៧ និង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៣៧ (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​”​។​

    សាសាលដីកានេះជសការជូនព័ត៌មានដល់ជនត្រូវចោទគឺ លោក សម រង្ស៊ី ថាសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ បានបញ្ចប់ការស៊ើបសួរហើយ ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares