• រថយន្ត​ដឹក​ថ្ម​ ក្រឡាប់​សង្កត់​រថយន្ត​CRVស្លាប់​ម្នាក់​ និងរបួសធ្ងន់ម្នាក់ នៅខេត្តព្រះសីហនុ
    ដោយ admin  ថ្ងៃទី 17 February, 2019  ម៉ោង 14:09 | សន្តិសុខ​សង្គម

    ​(ខេត្តព្រះសីហនុ)៖​ រថយន្ត​បែន​ដឹក​ថ្ម​ មួយ​គ្រឿង​ចុះ​ចំណោទ​ដាច់​ហ្វ្រាំង​ បុក​រថយន្ត​ ១​គ្រឿង​ដែល​ឈប់​ចត​នៅ​ចិញ្ចើមផ្លូវ រួចក្រឡក្រឡាប់សង្កត់ពីលើ បណ្តាល​ឱ្យស្លាប់មនុស្សម្នាក់ នៅ​ហ្នឹង​កន្លែង​កើតហេតុ​ និង​មនុស្ស​ម្នាក់​ទៀត​រង​របួសធ្ងន់​។​ ឧប្បត្តិវហេតុខាងលើបានកើតឡើងនៅវេលា​ម៉ោង​០៩​ និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៤០-១៤១​ (​ផ្លូវបំបែក​ស្រែអំបិល​)​ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ហ្លួង​ ឃុំ​ចំការ​ហ្លួង​ ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះ​សីហ​នុ​។​

    ​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ី​ សុខា​ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា​ករណី​គ្រោះថ្នាក់​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​បែន​ដឹក​ថ្ម​០១​គ្រឿង​ម៉ាក​ HYUNDAI​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ កំពង់ធំ​ 3A-1369​ អ្នកបើកបរ​ មិន​ស្គាល់​អត្តសញ្ញាណ​ ភេទ​ប្រុស​ មាន​ទិស​ដៅ​ពី​កោះកុង​ ឆ្ពោះទៅ​ ភ្នំពេញ​ លុះដល់​ចំណុច​ខាងលើ​រថយន្ត​ដាច់​ហ្វ្រាំង​ចុះ​ចំណោទ​មក​បុក​នឹង​រថយន្ត​ ០១​គ្រឿង​ ដែល​ឈប់​ចត​នៅ​ជាយ​ផ្លូវ​ បណ្ដាល​ឲ្យ​ក្រឡាប់​សង្កត់ពីលើ​តែ​ម្ដង​ រថយន្ត​ម៉ាក​ CRV​ ពណ៌​ ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2M-2821​ បើកបរ​ដោយ​ឈ្មោះ​ សុទ្ធ​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ មាន​អ្នក​រួម​ដំណើរ​ចំនួន​០២​នាក់​ ប្រពន្ធ​និង​កូន​ (​មុន​ពេល​កើតហេតុ​ប្រពន្ធ​និង​កូន​បាន​ចុះ​ទៅ​ទិញ​របស់​សម្រាប់​ហូប​ មិន​បាន​នៅ​ក្នុង​រថយន្ត​ទេ​)​។​

    ​ក្នុង​ហេតុការណ​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ និង​រង​របួស​មនុស្ស​ម្នាក់​(​ ​អ្នកបើកបរ​រថយន្ត​ HYUNDAI​ រង​របួសធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល​ ឈ្មោះ​ សុទ្ធ​ រិ​ទ្ធី​ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​)​ បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ រីឯ​វត្ថុ​តាង​ រថយន្ត​ទាំង​ពីរ​ ខូចខាត​ធ្ងន់​ សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares