• រថយន្តដឹកសត្វមាន់បើកលឿនរេទៅបុកទៅបុកជាមួយរថយន្ដសណ្ដោងរឺម៉កកំពុងបើកផ្ទុយទិសគ្នា បណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល
    ដោយ admin  ថ្ងៃទី 17 February, 2019  ម៉ោង 13:07 | សន្តិសុខ​សង្គម

    (​ខេត្តកំពង់ស្ពឺ) ៖ រថយន្តធុនធំដឹកសត្វមាន់បើកបររេចង្កូតចូលទៅចំណែកផ្លូវម្ខាងទៀតបានទៀតបានបុកជាមួយរថយន្ដធុនធំសណ្ដោងរឺម៉កបើកបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឱ្យអ្នកបើកបររថយន្តកៀបជាបក្នុងកាប៊ីនរងរបួស ធ្ងន់ និងមនុស្ស២នាក់ផ្សេងទៀតរងបួសស្រាល។ហេតុការណ៍គ្រោះថ្នសក់ចរាចរណ៍នេះបានកើតឡើង នៅ​ព្រឹកព្រហៀមវេលា​ម៉ោង ០៥​និង​១២​នាទី លើផ្លូវ​ជាតិ​លេខ​៤
    ចន្លោះគីឡូម៉ែត្រលេខ ៥៧ និង ៥៨ ស្ថិតនៅក្នុង​ចំណុច ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​កាលពីថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

    នគរនគរបាលស្រុកសំរោងទងបានឱ្យដឹងថា ​បង្កឡើងដោយ
    រថយន្ដ​ដឹក​មាន់​បើករេ​ចង្កូត​ទៅ​ចំណែក​ផ្លូវ​មខាងទៀតទៅបុករថយន្ដ​សណ្ដោង​រឺ​ម៉ក (​បើកបរ​បញ្ច្រាសទិស​គ្នា​) បណ្តាលឱ្យមនុស្ស១នាក់របួសធ្ងន់ និង២នាករបួសស្រាល។
    រថយរថយន្ដដឹកមាន់ ម៉ាក​ HYUNDAI ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ ​3E-2604 អ្នកបើកបរ​ឈ្មោះ​ផាត់ នឿន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ​ រស់នៅភូមិកំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ ររាជធានីភ្នំពេញ រងរបួសធ្ងន់ កៀបជាប់ក្នុងកាប៊ីនរថយន្ត។ អ្នករួមដំណើរមនុស្សចំនួន ០២​នាក់​​ទី​១​ឈ្មោះ សាត វិបុល ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ ព្រូឡាន ​។​ ​ទី​២​ឈ្មោះ ហ៊ួ​ន ថៃ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ភ្នៀស ឃុំ​ព្រៃ​ភ្នៀស ស្រុក​មេសាង ខេត្តព្រៃវែង ជជាកម្មករ,អ្នកទាំង២រងរបួសស្រាល។

    នគរនគរបាលស្រុកសំរោងទងបានបញ្ជាក់ឱ្យដឹងថា ​រថយន្តដឹកមាន់បើកពីខាងកើតទៅលិច​លិច លុះ​មកដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ចូលទៅ​ផ្លូវ​ចំណែក​ខាងឆ្វេង​បាន​បុក​ជាមួយ​រថយន្ត ១​គ្រឿង ម៉ាក HINO ពណ៌​ស ពាក់​ស្លាកលេខតាកែវ 3A-0688 មាន​សណ្តោង​រ៉ឺម៉ក ពាក់​ផ្លាកលេខ​ព្រះសីហនុ 4A-1638, អ្នកបើកបរគេចខ្លួន។

    ក្រោយពីកើតហេតុ អ្នករងរបួស០៣​នាក់​បានបញ្ជូនទៅព្យាបាលនៅពេទ្យសម្ភពសុខណា ខេត្តកំពង់ស្ពឺ។ ចំណែក​រថយន្តទាំង០២គ្រឿង ជំនាញ​បានស្ទួច អូស​យកមក​រក្សាទុក​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares