• គូស្នេហ៍វ័យចំណាស់ដឹកដៃគ្នាចូលផ្ទះសំណាក់ក្រេបទឹកឃ្មុំ ចេញពីផ្ទះសំណាក់វិញនគរបាលឃាត់ខ្លួនភ្លាម
    ដោយ admin  ថ្ងៃទី 16 February, 2019  ម៉ោង 13:06 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ គូស្នេហ៍វ័យចំណាស់ត្រូវរូវនាំគ្នា ឈានដល់នាំគ្នាចូលផ្ទះសំណាក់ឡើងឋានសួគ៌បានសម្រេច តែពេលចេញពីផ្ទះសំណាក់ ត្រូវនគរបាលជំនាញឃាត់ខ្លួនបុរសនោះ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៥ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅចំណុចភូមិទី៤ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ត្រូវម្តាយខាងស្រីបានប្តឹងពីបទរំលោភសេពសន្ថវៈ​។

    ​មន្ត្រីនគរបាល​បានឱ្យដឹងថា​ បុរសជាជនសង្ស័យឈ្មោះ ង៉ែត ស៊ីថុង អាយុ៧០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង។ ស្ត្រីគូស្នេហ៍ ជារងគ្រោះឈ្មោះសៀន ចាន់អូន អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

    ប្រភព​ដដែល​បាន​បន្តថា​នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​និង​ស្ត្រី​រងគ្រោះ​បាន​ត្រូវ​រូ​វ​គ្នា​រួច​ក៏​នាំគ្នា​ទៅផ្ទះ​សំណាក់​រួមមេត្រី​។​ លុះចេញពីផ្ទះសំណាក់វិញក៏ត្រូវកម្លាំង​ជំនាញ​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ម្តាយ​ខាង​ស្រី​ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក​ភ្នំស្រួច ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares