• ស្ត្រី២នាក់ជិះម៉ូតូឌុបគ្នា ទៅ​បុក​គូទរថយន្តកំពុងចតស្ងៀមលើស្ពានពេញទំហឹងរបួសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 14 February, 2019  ម៉ោង 17:56 | សន្តិសុខ​សង្គម

    (ខេត្ត​កោះកុង) ​៖ នារី ២ នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ ទៅ​ទៅបុករថយថយន្តគូទខូចចតស្ងៀមនៅលើស្ពានកោះកុងពេញទំហឹងណ្តាលឱ្យរងរបួសធ្ងកាលពីវេលា​ម៉ោង ៦​ និង៣០នាទីព្រឹក នៅ​ថ្ងៃ​ទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​ចំណុច លើ​ស្ពាន​ព្រែក​កោះ​ប៉ោ (​ស្ពាន​កោះកុង​) ខេត្ត​កោះកុង​។​

    នគរបាលមូលដ្ឋានបានឱ្យដឹងថា រថយន្តដឹកកម្មកររោងចក្រក្រ ១គ្រឿងបានខូចនៅលើស្ពាន ហើយយបានផ្ទេរកម្មករទៅរថយន្តថ្មីមួយទៀតខណៈតៃកុងកំពុងអង្គុយរង់ចាំជាងមកជួសជុលរថយន្ត ស្រាប់តែម៉ូតូូ របស់ជនរងគ្រោះជិះមកចំពីក្រោយតែម្តង ។

    ​នគរបាល​មូលដ្ឋានបានឱ្យដឹងទៀតថា គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​ ​បណ្តាលស្ត្រីរងរបួសស្ត្រីចំនួន ២នាក់ ក្នុងនោះ​របួសធ្ងន់​ម្នាក់ ។ ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ព្យាបាល​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង​។ ចំណែកឯ​ម៉ូតូ និង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​ដឹក​កម្មករ ចំណុះ​៥​តោន បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ធ្វើ​ការដោះស្រាយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares