• បង្ហាញមុខជនសង្ស័យ៧នាក់ ព័ន្ធករណីប្លន់ជាង១០ករណី យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ នៅក្រុងភ្នំពេញ
    ដោយ admin  ថ្ងៃទី 13 February, 2019  ម៉ោង 21:59 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ លោកវរៈសេនីយ៍ឯក​ ប៊ុន​ សន្យា​ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វេីការបង្ហាញមុខក្រុមជនសង្ស័យចំនួន ៧នាក់​ ដែលពាក់ព័ន្ធនឹងករណីប្លន់យកម៉ូតូ​ និងឆក់ទ្រព្យសម្បត្តិ​ របស់បងប្អូនប្រជាពលរដ្ឋកាលពីពេលថ្មីៗនេះ។

    លោកវរៈសេនីយ៍ឯក​ ប៊ុន​ សន្យា​ បានប្រាប់អង្គភាព​ ឲ្យដឹងថា​ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

    លោក​ ប៊ុន​ សន្យា​ បានប្រាប់ថា​ ដោយនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបើកការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន​ ៧នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស​ (ប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ) ពីប្រជាពលរដ្ឋចំនួន ១៥ករណី នៅរាជធានីភ្នំពេញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares