• នគរបាលឃាត់ខ្លួនយុវជនម្នាក់ប្រើដាវសាម៉ូរ៉ៃបំណងសម្លាប់ភាគីជម្លោះ បញ្ជូនទៅតុលាការ
    ដោយ admin  ថ្ងៃទី 13 February, 2019  ម៉ោង 16:25 | សន្តិសុខ​សង្គម

    (ខេត្តរតនគីរី)៖ ជនល្មើសម្នាក់បានប្រើប្រាស់ដាវសាំម៉ូរ៉ៃបំណងស្លាប់ភាគ្គីម្ខាងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ កាលពីវេលាម៉ោង ១៥ និង៣០នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ អធិការនគរបាលក្រុងបានលុង បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចខាងកើតផ្សារបានលុង ស្ថិតក្នុង ភូមិជ័យជំនះ សង្កាត់ឡាបានសៀក។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ម៉េងគាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដីឡូតិ៍ ឃុំ ជ័យឧត្តម ស្រុក លំផាត់ ខេត្ត រតនគិរី មុខរបរ ជាងឈើ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានអធិការដ្ឋាននគរបាលក្រុងបានលុង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាមនីតិវិធីច្បាប់៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares