• ចាប់មិនអស់? កងអាវុធហត្ថខេត្តបាត់ដំបងចាប់គ្រឿងញៀនបានជាង១៥គីឡូក្រាម ឃាត់ខ្លួនអ្នកជួញដូរម្នាក់និងបក្ខពួក០៣នាក់
    ដោយ admin  ថ្ងៃទី 13 February, 2019  ម៉ោង 15:31 | សន្តិសុខ​សង្គម

    ខេត្តបាត់ដំបង៖ ថ្នាំញៀនជាង១៥គីឡូក្រាម រួមជាមួយអ្នកជួញដូរម្នាក់ និងបក្ខពួកចែកចាយថ្នាំញៀន០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបាន នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

    អាវុធហត្ថខេត្តបាត់ដំបងបានឱ្យដឹងថា វេលាម៉ោង១៦ និង៣០ នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិដំណាក់ហ្លួង ឃុំវត្តគរ ក្រុងបាត់ដំបង កម្លាំងអាវុធឃាត់ខ្លួជនសង្ស័យចំនួន២នាក់៖ ១•ឈ្មោះ តាត គីរី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្នាន​ ២•ឈ្មោះ ឈួន ម៉ារី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបំរើខារ៉ាអូខេ។ គ្រឿងញៀនដកហូតបានរួមមាន (ទឹកកក) ចំនួន៣កញ្ចប់ ស្មើ៣០៦.៤៦ក្រាម. ទូរស័ព្ទ២គ្រឿង.រថយន្ត១គ្រឿង។

    មន្ត្រីអាវុធហត្ថបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីមានការសហការពីជនសង្ស័យខាងលើ នៅវេលាម៉ោង១០ និង៥០នាទី កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ពុំ ស៊ន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ។ដោយមានការចូលរួមពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១១:៣០ នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្ត បានឆែកឆេរលំនៅដ្ឋាន។

    សម្ភារៈ និងវត្ថុតាង ដកហូតបានមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ថ្លឹងទាំងសំបក) ស្មើ១៥,៤៩៣ គីឡូក្រាម ជញ្ជីងចំនួន២គ្រឿង, ប្រាក់ចំនួន១,៧៨៩,០០០រៀល និង២,៣៦០បាត សម្ភារវេចខ្ចប់មួយចំនួន។
    សរុបគ្រឿងញៀន ដែលបានដកហូត(ថ្ងៃ១១-១២ ខែកុម្ភៈ ឆ្នាំ២០១៩) មានចំនួន១៥.៨គីឡូក្រាម និងឃាត់ជនសង្ស័យចំនួន០៣នាក់។ កម្លាំងជំនាញអាវុធហត្ថកំពុងបានកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares