• បុរសម្នាក់ឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់
    ដោយ admin  ថ្ងៃទី 10 February, 2019  ម៉ោង 17:00 | សន្តិសុខ​សង្គម

    ស្រុកអង្គស្នួល/ខេត្តកណ្តាល៖ បុរសម្នាក់ រាយខ្សែរភ្លើងឆក់ត្រីបណ្តាលឱ្យឆក់ខ្លួនឯងរហូតដល់ស្លាប់។ ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រហែលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ៦.៤៥នាទី នៅចំណុចប្រឡាយទឹក ស្ថិតនៅភូមិ ត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

    នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះ‌ឈ្មោះ សាន ធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រផលិតអំពូលភ្លើង រស់នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ មានប្រពន្ឋឈ្មោះធល ស្រីលីន ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ។

    តាមការសួរបំភ្លឺរបស់សមត្ថកិច្ចប្រពន្ឋរវស់ជនរងគ្រោះ បានឱ្យដឹងថា នៅពេលព្រឹកប្រហែលម៉ោង៦.៣៥នាទីមេភូមិបានទៅប្រាប់គាត់ដល់ផ្ទះថា ប្តីឯងឆក់ត្រី ឥឡូវបានឆក់ខ្លួនឯងស្លាប់បាត់ទៅហើយ ពេលនោះប្រពន្ធជនរងគ្រោះក៏មកដល់កន្លែងកើតហេតុ ឃើញប្តីស្លាប់ដូចមេភូមិប្រាប់មែន។

    -ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុ បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីនគរបាលប៉ុស្តិ៍ដ្ឋបាល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងប្រពន្ឋ បងប្អូននៃសព បានធ្វើការពិនិត្យ លើជនរងគ្រោះ ឃើញស្នាមម្រាមដៃឆក់ខ្លោច។ នៅក្បែរសពគេឃើញមាន៖ ១-ខ្សែភ្លើងប្រវែង ៣៥០ម៉ែត្រ,២-ស្កុតពណ៌ ខ្មៅ១ដុំ សម្រាប់រុំខ្សែភ្លើង។

    សមត្ថកិច្ចបានធ្វើការសន្និដ្ឋានរបស់ជំនាញ និងលោក គ្រូពេទ្យ ឃើញថាជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី។ សពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares