• ថយន្ដបែនដឹកថ្ម ដាច់ហ្វ្រាំងបុករះចូលផ្ទះប្រជាពលរដ្ឋ​ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួស៤នាក់
    ដោយ admin  ថ្ងៃទី 9 February, 2019  ម៉ោង 17:50 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ ​រថយន្ដបែនធុនធំដឹកថ្មពេញមួយគ្រឿង ដាច់ហ្វ្រាំងនៅពេលចុះចំណោត បានបុករះរថយន្ដ, ម៉ូតូ និងបន្ដទៅបុកចូលផ្ទះប្រជាពលរដ្ឋនៅក្បែរផ្លូវ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ​លើផ្លូវវិថីផែ ត្រង់ចំណុច​កែងរ៉ា P4 ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ។

    ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មសនឱ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយ រថយន្ដបែនដឹកថ្មី បើកបរក្នុងទិស​ពី​ភ្នំពេញ ឆ្ពោះមក​ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ​ដាច់ហ្រ្វាំង ជ្រុលចូលទៅបុក​រថយន្តចំនួន​០២គ្រឿង, ម៉ូតូ​០៣គ្រឿង និង​ផ្ទះប្រជាពលរដ្ឋនៅជាយផ្លូវ។

    បើតាមលោកឧត្តមសេនីយ៍ស្នងការ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និង រងរបួសមនុស្សចំនួន​០៤នាក់ ក្នុងនោះស្រី​០២នាក់ បានបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំងលើ (ចំណែកអ្នកបើកបររថយន្តបង្ក​រងរបួស​ធ្ងន់)​។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares