• ចោរ៤នាក់ជិះម៉ូតូ២គ្រឿង លួចម៉ូតូបាន១គ្រឿង ជិះរត់ មិនរួច ត្រូវនគរបាលដេញចាប់បាន២នាក់ ២នាក់ទៀតរត់រួច
    ដោយ admin  ថ្ងៃទី 9 February, 2019  ម៉ោង 12:13 | សន្តិសុខ​សង្គម

    ស្រុកស្អាង/ខេត្តកណ្តាល៖ មានករណីចោរមានគ្នាចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង បានមកធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា សេ១២៥ ដែលជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះរបស់ខ្លួនដោយពុំបានដកសោរចេញពេលនោះម្ចាស់ម៉ូតូឃើញក៏បានស្រែកឆោឡោឡើង ស្របពេលកម្លាំងនគរបាលប៉ុស្ដិ៍ស្អាងភ្នំ ហើយកម្លាំងនគរបាលអធិការស្រុកស្អាងបានចេញបន្ថែមអន្តរាគមន៍ប្រដេញចាប់បានជន សង្ស័យ២នាក់ និង២នាក់ទៀតបើកម៉ូតូគេចរួចខ្លួនបាត់។ ករីណីវេលាម៉ោង០៨ និង១៥នាទីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកខ្មែរ ឃុស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

    នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះទី ធី ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរមានទីលំនៅ ភូមិព្រែកខ្មែរ ឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាល មានមុខរបរ:លក់ដូរ
    ចំណែជនសង្ស័យ៖ ទី១.ឈ្មោះជា ម៉ា ហៅអាជ្រុយភេទប្រុស អាយុ៣៥ឆ្មាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន),ស្រុកកំណើត នៅភូមិពេចនា ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត។ ទី២.ឈ្មោះម៉េង លីហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំគីរីរម្យ រាជធានីភ្នំពេញ,ស្រុកកំណើតនៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុកពារាំងខេត្តព្រៃវែង (ឃាត់ខ្លួន)។ ទី៣.ឈ្មោះ ម៉ាប់ ភេទប្រុសអាយុ ២៣ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល (គេចខ្លួន)។ ទី៤.ឈ្មោះ តន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិពិតប្រាកដ ស្នាក់នៅម្ដុំ ពេទ្យរុស្ស៊ី រាជធានីភ្នំពេញ (គេចខ្លួន)។

    នគរបាលមូលដ្ឋានបានឱ្យដឹងទៀតថា វត្ថុតាងចាប់យករួមមាន៖ ១.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌គ្រាប់អំពិល សេរីឆ្នាំ២០០៧ ចំនួន១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ០១-៦៣៩១ (ជារបស់ជនរងគ្រោះ) មានស្នាមបាក់ក្បាលម៉ូតូ។ ២.ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១AP-៩៦០៨ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។

    នគរបាលមូលដ្ឋានបានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង ពេលកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះរបស់ខ្លួនដោយពុំបានដកសោរចេញរួចជាប់រវល់លក់ដូរឈ្លៀតឱកាសនោះជនសង្ស័យខាងលើជិះម៉ូតូចំនួន២គ្រឿងបានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះដោយមានឈ្មោះម៉េង លីហុង ឡើងជិះម៉ូតូយកទៅតែម្ដង។ ពេលជាមួយគ្នានោះម្ចាស់ម៉ូតូឃើញក៏បានស្រែកថា ចោរៗ។

    ភ្លាមនោះសមត្ថកិច្ចប៉ុស្ដិ៍ស្អាងភ្នំ និងកម្លាំងអន្ដរាគមន៍ស្រុកស្អាងបានធ្វើសកម្មភាពដេញតាមពីក្រោយជនសង្ស័យ រហូតដល់ចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ជនសង្ស័យផ្ដួលម៉ូតូចោល រួចរត់ឡើងជិះម៉ូតូជាមួយឈ្មោះជា ម៉ា សំដៅទៅទិសខាងត្បូងតាមផ្លូវជាតិលេខ២១។

    ដោយមានការដឹកនាំកម្លាំងផ្ទាល់ពីលោកវរសេនីយ៍ឯក សេង សុជាតិ អធិការធិការនគរបាលស្រុកស្អាង និងបានសហការណ៍ជាមួយសមត្ថកិច្ចនគរបាលស្រុកកោះធំទើបសមត្ថកិច្ចនគរបាលស្រុកស្អាងដេញតាមឃាត់ខ្លួនបានជនសង្ស័យខាងលើនៅភូមិកោះទាវ (ក)ឃុំសំពៅពូនស្រុកកោះធំ។ ចំណែកជនសង្ស័យឈ្មោះម៉ាប់ និងឈ្មោះតន បានជិះម៉ូតូ១គ្រឿងផ្សេងទៀតគេចខ្លួនបាត់។ បច្ចុប្បន្នជន សង្ស័យទាំង២នាក់បានឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដន៍តាមនីតិវីធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares