• ជិះម៉ូតូបុកគ្នាបុរស​ដួលបោកក្បាលស្លាប់ ម្នាក់របួសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 9 February, 2019  ម៉ោង 10:26 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ ម៉ូតូពីរគ្រឿងជិះបុកគ្នា បណ្ដាលឱ្យបុរសម្នាក់បោកក្បាលស្លាប់ភ្លាមៗ​ និងម្នាក់ទៀតរងរបួសធ្ងន់កាលពីយប់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិដូនកី សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។​ ​

    សព​ជនរងគ្រោះ​មានឈ្មោះ​ ផា ចន អាយុ២៤ឆ្នាំ មុខរបរអ្នករត់តុ។ ​សមត្ថកិសមត្ថកិច្ចមូលដ្ឋានបានយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុក​នៅ​អធិការ​ដ្ឋា​ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯសពបានប្រគល់ឱ្យគ្រួសារសព៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares