• អាណិកជនខ្មែរនៅអាមេរិកម្នាក់ ជិះម៉ូតូបុកបង្គោលភ្លើង ខ្ទាតចូលក្រោមរថយន្តដឹកបង្គោលភ្លើងអគ្គិសនី កិនស្លាប់ ភ្លាមៗ
    ដោយ admin  ថ្ងៃទី 8 February, 2019  ម៉ោង 16:16 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ អាណិកជនខ្មែរអាមេរិកកាំងម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយសារជិះម៉ូតូគេចរថយន្តមួយគ្រឿងជ្រុលទៅបុកនឹងបង្គោលភ្លើងអគ្គិសនី (ដែលស្ថិតនៅលើតួផ្លូវ) ហើយខ្ទាតមនុស្សចូលក្រោមរថយន្តដឹកបង្គោលអគ្គិសនីដែលកំពុងបើកស្របទិសគ្នាកិនស្លាប់មួយរំពេច កាលពីវេលាម៉ោង ជាង១២ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវណតប្រ៊ីដ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលកិនជនរងគ្រោះនោះ ពាក់ស្លាកលេខ បាត់ដំបង 3A-01 79 អ្នកបើកបរគេចខ្លួនបាត់។ រីឯជនរងគ្រោះឈ្មោះ សាន សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៣៣ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូ​ម៉ាកឃ្លីច ពាក់ស្លាកលេខភ្នំពេញ1AJ -4320។

    សមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែង ហើយបាននាំយក​រថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេល ក្រោយ។ ចំណែកសាកសព សសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares