• ​ខ្ទឹមស ២៥ តោន នាំចូល​ពី​ប្រទេស​ចិន​មាន​សារ​ធាតុគីមី​ធ្ងន់ធ្ងរ សមត្ថកិច្ច​រឹបអូស​ដុត​កំទេចចោល​
    ដោយ admin  ថ្ងៃទី 31 January, 2019  ម៉ោង 12:50 | សន្តិសុខ​សង្គម

    (​ខេត្ត​ព្រះសីហនុ​)៖ ខ្ទឹមស​មួយ​កុងតឺន័រ​ទម្ងន់​២៥​តោន​ដែល​មន្ត្រី​កាំកុងត្រូល​រកឃើញថា មាន​សារធាតុ “​ថ្នាំ​គីមីកសិកម្ម​លើស​កម្រិត​” ត្រូវបាន​រឹបអូស​នាំយកទៅ​កំទេចចោល​នៅ​ទីលាន​ចាក់សំរាម នា​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​អូរ​តាសេក​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់ ក្រោម​វត្តមាន ឯកឧត្តម ប៉ាន សូរ​ស័​ក្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ន និង​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​។

    ​ជំនា​ញក​កុងត្រូល​បាន​បញ្ជាក់ថា ខ្ទឹមស​ខូចគុណភាព​ទាំងអស់នេះ នាំ​មកពី​ប្រទេស​ចិន​តាម​ច្រក​កំពង់ផែ​ស្វ​យ​ត័​ក្រុងព្រះសីហនុ ហើយ ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​រកឃើញ និង​ឃាត់ទុក​នាំយក​កម្ទេចចោល ដោយសារ​ថា​មាន​សារធាតុ​ថ្នាំពុល​កសិកម្ម Disul foton ដែលជា​ថ្នាំ​គីមី​បាញ់សម្លាប់​សត្វល្អិត​កុំអោយ​បំផ្លាញ​ដំណាំ​លើស​កម្រិត​កំណត់ ក្នុងនោះ​អ្នក​បរិភោគ​អាច​នឹង​ជួប​បញ្ហា​ប៉ះពាល់​ប្រព​ន្ធ័​សរសៃប្រសាទ និង​កើតជា​ជម្ងឺ​មួយចំនួន​ដូចជា​ក្អួត រាក ញ​រ័​ប្រកាច់ ប្រ​ស្រី​ភ្នែក​រួម​តូច ពិបាក​ដកដង្ហើម ហើយ​ក្នុងករណី​ធ្ងន់ធ្ងរ​អាចឈាន​ដល់​ស្លាប់ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares