• យុវជន​ពេញកម្លាំង​ចូលរួម​កសាង​ជាតិ​មាតុភូមិ​០៨​នាក់ (​ក្មេង​តូច​១​នាក់​) ត្រូវ​ប៉េអឹម​ចាប់​ដាក់​ខ្នោះ​បញ្ជូនទៅ​តុលាការ ដោយសារតែ​គ្រឿងញៀន​
    ដោយ admin  ថ្ងៃទី 30 January, 2019  ម៉ោង 15:50 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០៨​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម​នឹង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ១៦​កញ្ចប់ ក្នុងនោះ​មាន ០១​នាក់ (​ជា​អ​និតិ​ជន​) ក្មេង​មិនទាន់​គ្រប់​អាយុ ត្រូវ​សមត្ថ កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់ជូន​មន្ទីរ​សង្គម កិច្ច​ដើម្បី​គ្រប់គ្រង​។​

    ១-​ឈ្មោះ អោម សាវុធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ,២- ឈ្មោះ ឃឿន សុខា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ត្រូវបាន​កម្លាំង​មូល ដ្ឋា​ន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច ច្រកចូល ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

    ៣- ឈ្មោះ អឿន ដូច ភេទ​ប្រុស អាយុ ២០​ឆ្នាំ​, ៤- ឈ្មោះ ឈុន ហៀ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ៥-​ឈ្មោះ ប៉ូច ឆាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២២ និង​៣០​នាទី ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

    ៦-​ឈ្មោះ លាវ ប៊ុន​នី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ , ៧- ឈ្មោះ កុសល វីរៈ​បុត្រ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​(​អនីតិជន​) ក្មេង​មិនទាន់​គ្រប់​អាយុ ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​ដើម្បី​គ្រប់គ្រង ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ចំណុច លើផ្លូវ​រថភ្លើង ម្ដុំ​រោងចក្រ​ឆ្នាំង សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ៨-​ឈ្មោះ នី កា​លីន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ , ៩-​ឈ្មោះ យ៉ុង សុខន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៣ និង​០០​នាទី ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ ចំណុច ក្នុង​រោង​ចាំ​ស្រូវ ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

    ​តាម​ការសួរចម្លើយ របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​បាន​សារភាពថា ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​អាវុធហត្ថ​ប្រមូល​វត្ថុតាង និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares