• ​យុវជន​វ័យក្មេងៗ​៥​នាក់​គោរព​ថ្នាំញៀន ជាង​គោរព​ពាក្យ​ទូន្មាន​របស់​ម៉ែឪ ទីបំផុត​សមត្ថកិច្ច​ចាប់​ញាត់​គុក​
    ដោយ admin  ថ្ងៃទី 30 January, 2019  ម៉ោង 14:04 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ កម្លាំង​ល្បាត​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​យុវជន​០៥​នាក់​ឆែក​ទឹកនោម​សុទ្ធ​តែមាន​សារធាតុ​ញៀន និង​មានការ​កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត ( ដាវ ) ។ ករណី​បង្ក្រាប​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១៥ និង​៣០​នាទី ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច បុរី​កីឡា អាគារ​២ ផ្ទះ​លេខ​១៨ ជាន់​ទី​១ ផ្លូវ​២១១ ភូមិ​១២ សង្កាត់ វាលវង់ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​។​

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា ជន​ដែល​ខ្លួន​មានឈ្មោះ​៖ ១-​យ៉ាន ធិ​តា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ ( សំរួល​+​ជួញដូរ និង ប្រើប្រាស់ ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន ) ធ្វើតេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន ។​

    ២-​ជា គឹម​ថៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅ​ផ្ទះ​បុរី​កីឡា អាគា​ទី​១ ផ្ទះ​លេខ​១៦ ផ្លូវ ២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា (​ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត ( ដាវ ) ធ្វើតេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន ។​

    ៣-​ឆេង សុខ​ឃាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​សិស្ស ទីលំនៅ​ផ្ទះ​លេខ​១៦ ផ្លូវ​២២៦ សង្កាត់ ផ្សារ​ដើម​គរ ខណ្ឌទួលគោក ( ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន ) ធ្វើតេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន ។​

    ៤-​ជា រ៉ា​ម៉ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់ ភូមិ អណ្តូង ខណ្ឌ សែន​សុខ ( ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន ) ធ្វើតេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន ។​

    ៥-​សុខ ផា​ណេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅ​ផ្ទះ​បុរី​កីឡា អាគា​ទី​២ តូប​លេខ​២២ ផ្លូវ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ( ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន ) ធ្វើតេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន ។​

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា វត្ថុតាង និង​សម្ភារៈ​ដកហូត ១-​ម្សៅ​ក្រាម​ស​ថ្លា ចំនួន​១៧ ក​ញ្ចា​ប់​តូច , ២-​ម៉ូតូ​០១​គ្រឿង ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GD-5529 , ៣-​ដាវ​ដែក​ចំនួន ១​ដើម ដង​ខ្មៅ ស្រោម ខ្មៅ​លឿង​, ៤-​ទូរស័ព្ទ​ចំនួន​០៦​គ្រឿង , ៥-​ប្រាក់រៀល​ចំនួន ១៥០០០៛ ( មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល និង ឧបករណ៍​កែឆ្នៃ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន មួយចំនួន ។​

    ​ជន​ប្រើប្រាស់​ថ្នាំញៀន​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង ។ ពលរដ្ឋ​សង្ឃឹមថា សមត្ថកិច្ច​ផ្តើមចេញពី​ករណីនេះ នឹង​ឈានទៅ​ចាប់​អ្នកលក់​ថ្ម​ញៀន​ឱ្យ​យុវជន​ទង​នឹង ហើយ​ឈាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ថៅកែ​ធំ​ជាក់​ជាមិនខាន​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares