• ​យុវជន​៤​នាក់​ជា​អា​ចក់​អា​ចែម​ចែកចាយ​គ្រឿងញៀន នគរបាល​ឃាត់ខ្លួន (​ម៉ា​ទឹកកក​១៥​កញ្ចប់​), ពលរដ្ឋ​សង្ឃឹម​ទុកជាមុន​ថា​នឹង​ឈានទៅ​ចាប់​ថៅកែ​ធំ​យកមក​កាត់ទោស​
    ដោយ admin  ថ្ងៃទី 30 January, 2019  ម៉ោង 13:18 | សន្តិសុខ​សង្គម

    (​ខេត្តកោះកុង​)៖ យុវជន​៤​នាក់​ជា​មុខសញ្ញា​ចែកចាយ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រុង​ខេមរភូមិន្ទ​ឃាត់ខ្លួន កាលពី​វរ​លា​ម៉ោង ៣ និង​១០​នាទី​ល្ងាច នា​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ត្រង់ចំនុច​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។​

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នោះ​ទី​១ ឈ្មោះ នំ ស៊ី​នី (​ហៅ​ខេមរៈ​) ភេទ​ប្រុស អាយុ​៣១ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​, ទី​២​ឈ្មោះ សុ​វ​ណ្ណី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ទី​៣​ឈ្មោះ ណុះ នី​ហ្សា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​មុខរបរ​នេសាទ និង​ទី​៤​ឈ្មោះ នី សើ​គី​រិ​ន ភេទ​ប្រុស ១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។ ពេល​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ក៏បាន​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៥​កញ្ចប់ រួមទាំង​សម្ភារៈ​មួយចំនួនទៀត ។​

    ​ក្រោត​ការឃាត់ខ្លួន​សមត្ថកិច្ច​បានធ្វើ​ការសួរនាំ និង​ធ្វើ​របាយការណ៍​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares