• ​យុវជន​ម្នាក់​បើកបរ​ម៉ូតូ​បំពាន​ចំណែក​ផ្លូវ​គេ បាន​បុក​នឹង​រឺ​ម៉ក​ផ្ទុយ​ទិស បង្ក​ឱ្យ​របួសស្រាល​១​នាក់ និង​ធ្ងន់​២​នាក់​
    ដោយ admin  ថ្ងៃទី 30 January, 2019  ម៉ោង 13:01 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ យុវជន​ម្នាក់​បើក​ម៉ូតូ​លឿន​រេ​ចូលទៅ​ចំណែក​ផ្លូវ​ទិស​ផ្ទុយ ហើយ​ជ្រុល​ទៅបុក​នឹង​រឺ​ម៉ក​កង់​បី​ពេញទំហឹង​បាន​បណ្តាក់​ឱ្យ​ខ្លួនឯង​របួសធ្ងន់ និង​ភាគី​ម្ខាង​ទៀត​របួសធ្ងន់​ម្នាក់​ស្រាល​ម្នា​ក់កស​លពី​វេលា​ម៉ោង ០៦ និង​១៥ នាទី ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខ​អតីត​បន្ទាយ​ឡុង ឈិន លើផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា រវាង​ម៉ូតូ​ម៉ាក HONDA CUB ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1W-7160 ធ្វើដំណើរ​លើផ្លូវ​បេតុង ក្នុងទិសដៅ​ជើង​ទៅ​ត្បូង​បើកបរ​ដោយ​ឈ្មោះ សែម សិទ្ធិ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ស្លែង​មានជ័យ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ( របួសធ្ងន់ ) មកដល់​កន្លែងកើតហេតុ​បាន​បុក​ជាមួយ​រ៉ឺម៉ក​មួយគ្រឿង​ម៉ាក HONDA C100 ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BX-0770 ធ្វើដំណើរ​លើផ្លូវ​បេតុង​ទិស​ផ្ទុយគ្នា បើកបរ​ដោយ​ឈ្មោះ ស្លេះ ហាំ​ព្លី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ស្នាក់នៅ​ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ( របួសស្រាល )​។ រួម​ដំណើរ​ដោយ​ឈ្មោះ លី អាំ​មី​ណាស់ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ស្នាក់នៅ​ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ( របួសធ្ងន់ ) ។​

    ​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលឱ្យ​របួសស្រាល​មនុ​ស្ស ០១​នាក់ ធ្ងន់ ០២​នាក់ ខូចខាត រ៉ឺម៉ក់​ធ្ងន់ ០១​គ្រឿង និង​ម៉ូតូ​ធ្ងន់ ០១​គ្រឿង ។​

    ​មូលហេតុ​បណ្តាលមកពី​ម៉ូតូ​ម៉ាក HONDA CUB ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 1W-7160 បើកបរ​មិន​ប្រកាន់​ចំណែក​ផ្លូវ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares