• ករណី​ជម្លោះ​លើ​តម្លៃ​កែ​ប្រដាប់ភេទ រវាង​ប្រពន្ធ​មេ​អាវុធហត្ថ​ខេត្ត​មួយ និង​ម្ចាស់​ហាង កំពុងស្ថិត​ក្នុង​ដំណាក់​សម្រុះសម្រួល​គ្នា​
    ដោយ admin  ថ្ងៃទី 29 January, 2019  ម៉ោង 16:40 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ ករណី​ម្ចាស់​ហាង​កែ​ប្រដាប់ភេទ ជម្រិត​យក​តម្លៃ​ខ្ពស់​ពី​អតិថិជន រហូតដល់​មានការ​ប្តឹងទៅ​តុលាការ ហើយ​ឃាត់ខ្លួន​ម្ចាស់​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» គឺ​លោកស្រី ហូ​វ ដា​ដា​ណេ រហូត​មានការ​ឃាត់ខ្លួន​មួយ​ដង្ហើមចង្រិត ហើយ​ត្រូវបាន​ដោះលែង​វិញ​នោះ ឥឡូវនេះ ករណី​ករណី​ជម្លោះ​នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​សម្រុះសម្រួល​ជា​ប្រាក់​ដើម្បី​បញ្ចប់រឿង​។​

    ​តាម​ប្រភព​ច្បាស់​ការណ៍​ឱ្យដឹងថា ម្ចាស់​ហាង​កែ​សម្ផស្ស​នោះ បាន​នៅក្រៅ​ឃុំ ហើយ​កំពុង​រក​នីតិវិធី​ចរចារ​សម្រុះសម្រួល​បញ្ច​ប់​រឿង​រវាង​ភាគី​ម្ចាស់​ហាង និង​ភាគី​ដើមបណ្តឹង ដែលជា​ភរិយា​របស់​មេ​អាវុធហត្ថ​ខេត្ត​មួយ ដែល​បានឱ្យ​ហាង​នោះ កែសម្រួល​ប្រដាប់ភេទ​ល្អ​នោះ​។​

    ​សូម​រំឭកថា កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​សួរនាំ​ម្ចាស់​ហាង​កែ​សម្ផស្ស (​ឌែ​ម៉ូ​គ្លីនិក​) លោកស្រី ហូ​វ ដា​ណេ អស់​ជាច្រើន​ម៉ោង ក្រោយមក ក៏មាន​ការចាប់​ឃាត់ខ្លួន ហើយ​បញ្ជូន​ស្ត្រី​ម្ចាស់​ហាង​កែ​សម្ផស្ស​នោះ ទៅ​តុលាការ តាម​បណ្តឹង​ចោទប្រកាន់ថា ស្ត្រី​ម្ចាស់​ហាង​នោះ បាន​ថតរូប​របស់​អតិថិជន ចូល​កែ​សម្ផស្ស ជា​ថ្នូរ​ជម្រិត​ទារប្រាក់​។ តុលាការ​ក៏បាន​ចោទប្រកាន់ និង​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្ចាស់​ហាង​នោះ​រង់ចាំ​ការស៊ើបអង្កេត​។​

    ​ប្រភព​ឱ្យដឹងថា ស្ត្រី​កែ​ប្រដាប់ភេទ​ដែលជា​ភរិយា​មេ​អាវុធហត្ថ​ខេត្ត​នោះ មិនមាន​គ្រោះថ្នាក់​ទេ ប៉ុន្តែ​នៅ​បារម្ភ​ពី​សុខភាព​ខ្លាច​ថា មានប្រតិកម្ម​ថ្នាំ​។ អ្នកឯកទេស​បាន​និយាយថា បើ​បារម្ភ​ពី​ប្រតិកម្ម​ថ្នាំ គេ​អាចឱ្យ​ពេទ្យ​ជំនាញ​ឯកទេស ពិនិត្យ​លើ​ប្រតិកម្ម​ថ្នាំ ដើម្បី​បំភ្លឺ និង​បំបាត់​ការភិតភ័យ​ព្រួយបារម្ភ​។​

    ​តាម​ប្រភព​ឱ្យដឹងថា​៖ ថៅកែ​ហាង គឺ​មិនមែនជា​អ្នក​កែ​ប្រដាប់ភេទ​ដោយផ្ទាល់​ដៃ​ទេ​។ អ្នកឯកទេស​កែ​សម្ផស្ស​ទេ ដែល​បាន​កែសម្រួល​ប្រដាប់ភេទ ទៅតាម​ការ​សំណូមពរ​របស់​អតិថិជន​។ ក៏ប៉ុន្តែ ទំនាស់​នេះ​បាន​រីក​ធំ​ដោយសារ​ខុស​តម្លៃ​គ្នា​ដែល​ដំបូង​ឡើយ​ប្រាប់ថា តម្លៃ​កែ​គឺ​៧០០$​។ លុះដល់​ចាក់​ថ្នាំ​ពង្រីក​លំអ​អស់​ច្រើន ក៏បាន​តម្លើង​តម្លៃ​សេវា ទៅតាម​បរិមាណ​ថ្នាំ ស្ទី​ម​សែ​ល ដែល​បាន​ប្រើ​។ ស្ត្រី​កែ​ប្រដាប់ភេទ មិន​សុខចិត្ត​បង់​តាម​តម្លៃ ដែល​ដំឡើង​នោះទេ តែ​យល់ព្រម​សុំ​បង់​ត្រឹម​២០០០$​។​

    ​ភាគី​ទាំងពីរ មិន​ព្រម​លើ​តម្លៃ​នោះទេ ក៏​កើតជា​បញ្ហា​ជម្លោះ​ពាក្យសម្តី​ថា​៖ «​បើ​មិន​ព្រម នឹង​និយាយថា ហាង​កោរ​ថ្លៃ​។ ហើយ​ម្ខាង​ទៀតថា បើ​ហ៊ាន​តែ​បរិហា​ហាង នឹង​បង្ហោះ​វីដេអូ ពេល​កែ​ភេទ​»​។ បន្ត​មកទៀត​ក៏​ក្លាយទៅជា​ការ​ប្តឹងផ្តល់​ទៅ​តុលាការ​៕​

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares