• ​រថយន្ត​បែន​បុក​រថយន្ត​ហាយ​លែ​ន​ឌ័​រ​១​គ្រឿង បើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​ធ្លាក់​ផ្លូវ ស្លាប់​អស់ ១​ឡាន​៦​នាក់
    ដោយ admin  ថ្ងៃទី 29 January, 2019  ម៉ោង 16:16 | សន្តិសុខ​សង្គម

    ​ខេត្តព្រៃវែង​៖ មនុស្ស​៦​នាក់​បាន​ស្លាប់​ជិះ​រថយន្ត​ហាយ​លែ​ន​ឌ័​រ​ជាមួយគ្នា បន្ទាប់ពី​រថយន្ត​បែន បើក​បញ្ច្រាសទិស​គ្នា​បុក​យ៉ាង​កំរោល​ធ្លាក់​ផ្លូវ​ទាំង​២​គ្រឿង​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង ១០​នឹង​៤៥​នាទី​យប់ នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ ៩១ និង ៩២ ស្ថិតនៅ​ភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

    ​រថយន្ត​បង្ក​ប្រភេទ បែន B1​ស្លាក​លេខ ខេមរភូមិន្ទ 4-9457 បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​(​គេចខ្លួនបាត់​) ទិសខាងកើត ប​ញ្ជ្រា​ស់ទិស​គ្នា ដល់​ចំណុច​ខាងលើ​បាន​រ៉េ​ចង្កូត​បុ​ត​រថយន្ត​ហាយ​លែ​ន​ឌ័​រ មួយគ្រឿង​ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ​2AI-8096 បើក​មកពី​ទិស​ខាងលិច​បេ​ី​កបរ ដោយ​ឈ្មោះ ប៉ែន សៅ​សុ​ម៉េ​ត​ធា មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ថ្កូវ នៃ​អធិការដ្ឋាន​ស្រុក​កំពង់ត្របែក បណ្តាលឱ្យ​ធ្លាក់​រថយន្ត​ទាំងពីរ​គ្រឿង​ធ្លាក់​ទៅ​ក្រោម​ខាងត្បូង​ផ្លូវស្លាប់​មនុស្ស​សរុប​ចំនួន​៦​នាក់ ប្រុស​៤​នាក់ ស្រី​២​នាក់​៖

    ១.​ប៉ែន សៅ​សុ​ម៉េ​ត​ធា ភេទ​ប្រុស ជា​មន្ត្រីនគរបាល​

    ២.​ឃីម គា ប្រុស​

    ៣.​ឌី វណ្ណៈ​ប្រុស​

    ៤.​ក្តាម ប្រុស​

    ៥.​មោគ សុភាព ភេទ​ស្រី​

    ៦.​ឡាយ ស្រី​ណិ​ច ភេទ​ស្រី​។​

    ​សាកសព​បានប្រគល់​ក្រុមគ្រួសារ​យកទៅ​ធ្វេ​ី​បុណ្យ រថយន្ត​កំពុង​ចាត់ចែង​យកមក​រក្សា​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares