• «​គោ​ចាស់​ឃើញ​ស្មៅ​ខ្ចី​ស្រក់ទឹកមាត់​!» បុរស​ចំណាស់​ម្ចាស់ផ្ទះ​សំណាក់ សោរ យឹម ត្រូវ​ស្ត្រី​ក្មេង​ចាស់​២​នាក់​បបួល​ផឹក ABC ដាក់​ថ្នាំ​សណ្តំ​សន្លប់​បាត់មាត់ឈឹង លួច​យក​ទ្រព្យសម្បត្តិ​…
    ដោយ admin  ថ្ងៃទី 29 January, 2019  ម៉ោង 16:25 | សន្តិសុខ​សង្គម

    (​ខេត្តបាត់ដំបង​)៖ បុរស​ចំណាស់ ម្ចាស់ផ្ទះ​សំណាក់ សោរ យឹម ត្រូវ​ថ្នាំ​សណ្តំ​បន្ទាប់ពី​ស្ត្រី​ក្មេង​ម្នាក់ និង​ស្ត្រី​ចំណាស់​ម្នាក់ បញ្ឆោត​បបួល​ផឹក ABC ជជែក​គ្នា សប្បាយ​ក្អាកក្អាយ ស្រាប់តែ​សន្លប់ បាត់មាត់ឈឹង ហើយ​ពួកគេ​បាន​លួច​យកលុយ ទូរស័ព្ទ​អយ​ហ្វូ​ន​X ១​គ្រឿង និង​នាឡិការ​ដៃ​២​គ្រឿង​។ ករណីនេះ​បានកើត​ឡើង កាក​ពី​វេលា​ម៉ោង​២១ និង​៣០​នាទី ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ក្រុមទី​១៧ ភូមិ​ពោធិ៍​១ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

    ​ករណី​ដាក់​ថ្នាំ​សណ្ដំ​លួច​យក​ទ្រព្យសម្បត្តិ បង្កដោយ​ជនសង្ស័យ​ស្រី​០២​នាក់ បានធ្វើ​សកម្មភាព​បបួល​ជន​រង គ្រោះ​ឈ្មោះ សោរ យឹម ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ (​ម្ចាស់ផ្ទះ​សំណាក់ យីហោ​សោរ យឹម​) ផឹកស្រា​បៀរ ABC និង​ជជែក​គ្នា​លេង​។ ផឹក​បានតែ​បន្តិច​ក៍​សន្លប់ រួច​លួច​យក​ទ្រព្យសម្បត្តិ​មួយចំនួន (​លុយ​ខ្មែរ​៦០​ម៉ឺន​រៀល ខ្សែ​រក​ផ្លាក​ទីន​២​ខ្សែរ ទម្ងន់​២​តំឡឹង បន្តោង​មាស់​ទម្ងន់​៥​ជី ទូរ​សព្ទ័​អាយ​ហ្វូ​ន​X ១​គ្រឿង នាឡិការ​ដៃ​២​គ្រឿង​) រួច​គេចខ្លួនបាត់ ។​

    ​លុះដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ខេត្តបាត់ដំបង ដឹកនាំ​បញ្ជា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ខេត្តបាត់ដំបង​បាន​សហការ​នគរបាល​ខេត្តបន្ទាយមានជ័យ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ ១.​ឈ្មោះ ជា ចិន្តា ភេទ ស្រី​ម អាយុ​៥៤​ឆ្នាំ ២.​ឈ្មោះ ឡុង ស្រី​យ៉ា ភេទ ស្រី​អាយុ​១៦​ឆ្នាំ​ទាំងពីរ​រស់នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត បន្ទាយ មានជ័យ និង ឈ្មោះ ឆេង សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ភូមិ​តា​សិត ឃុំ​ពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ដកហូត​វត្ថុតាង​បាន​ទូរស័ព្ទ​១​គ្រឿង នាឡិកាដៃ​២​គ្រឿង និង​ស្រាវជ្រាវ​រក​វត្ថុតាង​បន្តទៀត​។ ជនសង្ស័យ ទាំងបី​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares