• ​យុវជន​២​នាក់​គោរព​ថ្នាំញៀន ជាង​គោរព​ច្បាប់ ទីបំផុត​ខ្នោះ​
    ដោយ admin  ថ្ងៃទី 29 January, 2019  ម៉ោង 12:01 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០០ និង​៣០​នាទី នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​

    ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង​បានឱ្យដឹងថា ជនសង្ស័យ​ចំនួន​០២​នាក់​រួមមាន​៖ ១-​ឈ្មោះ ជូត វិ​ន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ បូរី​ពិភពថ្មី សង្កាត់​ចំការ​ដូង ខណ្ឌដង្កោ និង​ទី​២-​ឈ្មោះ នី ប្រុស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ បូរី​ពិភពថ្មី សង្កាត់​ចំការ​ដូង ខណ្ឌដង្កោ ។​

    ​សម្ភារៈ​ដកហូត ៖ ម៉ូតូ​០១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១២​ពាក់​ស្លាក​លេខ​កំពង់ចាម​1J-1203 ។ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី​ច្បាប់​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares