• ​កងរាជអាវុធហត្ថ បង្ក្រាប​រឹបអូស​គំនរ​ឈើ​ប្រណីត ស្រុក​ភ្នំក្រវាញ តែ​ម្ចាស់​ឈើ​កំពុង​នៅក្រៅ​សំណាញ់​ច្បាប់​
    ដោយ admin  ថ្ងៃទី 28 January, 2019  ម៉ោង 13:26 | ព័ត៌មាន​ជាតិ

    (​ខេត្តពោធិ៍សាត់​)៖ កាលពី​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ ត្រង់ចំណុច​ស្ទឹង​ប៉ាច​ហាច ក្បែ​ជើងភ្នំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​រវាង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ក្រាប​ករណី​ជំនួញ​ឈើ​ខុស ដោយ​ដកហូត​ឈើ​ប្រភេទ​ប្រណីត​ធ្នង់​ចំនួន ៧៧​កំណាត់ ស្មើនឹង​ចំនួន ០,៩៨១​ម៉ែត្រត្រីគុណ ជញ្ជីង​សម្រាប់​ថឹ​ង​ឈើ​ចំនួន ១​គ្រឿង ឈើ​អារ​ប្រភេទ​រាជ​កុល​ចំនួន ២៦​កំណាត់ និង​ឈើ​អារ​ប្រភេទ​ឈើទាល​ចំនួន ១២៥​កំណាត់​។​

    ​ប្រភព​ខាងលើ​បន្តទៀតថា ជា​លទ្ធផល​៖ ឈើ​ដែល​បាន​ដកហូត​ទាំង​ចំនួន ៣​ប្រភេទ​នោះ​ពុំទាន់​ដឹង​ចំនួន​ម៉ែ​ត្រីគុណ​នៅឡើយ​នោះទេ ប៉ុន្តែ​បានប្រគល់​ទទួល​ទៅឱ្យ​មន្ត្រី​បរិស្ថាន ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល​។ ដោយឡែក​អ្នកពាក់ព័ន្ធ​កាប់​ឈើ ដឹកជញ្ជូន​ឈើ និង​ថៅកែ​ឈើ គេ​មិនទាន់​ដឹងថា សមត្ថកិច្ច​បន្ត​នីតិវិធី​ចាប់ខ្លួន​ដែរ​ឬ​យ៉ាងណា​នោះទេ ។ បើតាម​ប្រភព​មួយ​បង្ហើប​ថា អ្នក​ពាក់​ព័​ប្ធ​នឹង​បទល្មើស​ឈើ​នេះ​សមត្ថកិច្ច​ស្គាល់​ច្បាស់​ដូច​បាតដៃ ហើយ​បើ​មិន​ចាប់​ដាក់ទោស​ទេ​ពួកគេ​នឹង​បន្ត​កា​រាប់​បំផ្លាញ​ឈើ​ឡើងវិញ​ទៀត​ជាក់​ជាមិនខាន​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares