• ស្រី្ត២នាក់ជួញដូរ និងប្រើប្រាស់នូវថ្នាំញៀនត្រូវនគរបាលចាប់បញ្ជូនទៅតុលាការ
    ដោយ admin  ថ្ងៃទី 27 January, 2019  ម៉ោង 22:28 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ស្តី្រ២នាក់ត្រូវនគរបាលខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២ ឃាត់ខ្លួនពីបទជួញដូរ នឹងប្រើប្រាស់គ្រឿងញៀន កាលពី វេលាម៉ោង១៧ និង៣៥នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិខ ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួននោះ ទី១. ឈ្មោះ ព្រំ ស្រីនិច ភេទស្រី អាយុ២៤ ឆ្នាំ ស្នាក់នៅក្រុមទី៦ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, មុខរបរមិនពិតប្រាកដ (ជួញដូរ)។ ទី២. ឈ្មោះ គីម ហាំង ភេទស្រី អាយុ២៦ឆ្នាំជនជាតិវៀតណាម មានទីលំនៅផ្ទះជួល ក្រុមទី៣ ភូមិស្វាយប៉ាក់ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរបំរើការងារនៅខារាអូខេ (ប្រើប្រាស់)។

    សម្ភារៈដកហូតមាន៖ ពណ៌សថ្លាចំនួន១០កញ្ចប់តូច, ម៉ូតូ ហុងដា ម៉ាក់ធូដេ ចំនួន០១គ្រឿង ពណ៌ផ្កាឈូកលាយ ស គ្មានផ្លាកលេខ, ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកអាយ ហ្វូន ហ្វាយពណ៌ស និង​ ម៉ាកអាយផេត១គ្រឿងពណ៌ផ្កាឈូក។

    ជនសង្ស័យទាំងសមត្ថកិច្ចជំនាញខណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares