• រថយន្តបែនដឹកដីបោះពួយបុករថយន្តលុចស៊ីស​Lex​ us RX330ពេញទំហឹង ហើយរថយន្តបែន១គ្រឿងទៀតបានវ៉ាក់អើនឹងហេតុការណ៍នោះគេចប្រាសក្រឡាប់១គ្រឿងទៀត
    ដោយ admin  ថ្ងៃទី 27 January, 2019  ម៉ោង 19:38 | សន្តិសុខ​សង្គម

    ខេត្តកំពង់ស្ពឺ​៖​ រថយន្តបែន១គ្រឿង បើកបរយ៉ាងលឿន បានបុកជាមួយរថយន្ត ០១​គ្រឿង​ ម៉ាកលុចស៊ីស​Lex​ us RX330 កំពុងតែបើកផ្ទុយទិសគ្នាពេញទំហឹង ស្របពេលនោះមានរថយន្ត ០១គ្រឿងទៀត ម៉ាកហ៊ីយ៉ិនដាយប្រភេទបែន បើកបរស្របទិសជាមួយម៉ាកលុចស៊ីស​ Lex us វ៉ាក់អើនឹងហេតុការណ៍នោះ គេចបណ្តាលឱ្យក្រឡាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ​ ០៤ ចន្លោះ​គីឡូ​ម៉ែត្រ​ ៣៣​ -៣៤ ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កហេតុ ម៉ាកហ៊ីណូ ប្រភេទបែន​ ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ចង្កូតស្តាំ PP.2630 អ្នកបើ​កបរ​មិនស្គាល់ឈ្មោះ និងទីលំនៅ (ចុះរត់គេចខ្លួន​បាត់​) បើកបរពីទិសខាងលិចទៅកើតលុះមកដល់ចំណុចខាង លើបានបុកជាមួយរថយន្ត ០១​គ្រឿង​ ម៉ាកលុចស៊ីស​Lex​ us RX330 ពណ៌​ស ពាក់ផ្លាកលេខ ភ្នំពេញ AJ.1339​ បើកបរ​ដោយឈ្មោះជា សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំរស់​នៅ ផ្ទះ១៣៥ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ បើកបរបញ្រ្ចាសទិសគ្នា។

    ស្របពេលនោះមានរថយន្ត ០១គ្រឿងទៀត ម៉ាក​ហ៊ីយ៉ិនដាយប្រភេទបែនពណ៌ស​ ពាក់ផ្លាកលេ​ខ​ភ្នំពេញ 3D-1489​ អ្នកបើកបរមិនស្គាល់​ឈ្មោះ និងទីលំនៅ(ចុះរត់គេចខ្លួនបាត់)​ បបើកបរពីទិសខាងកើតទៅលិចស្របទិសជាមួយរថយន្ត Le​xus បបានវ៉ាក់អើនឹងហេតុការនោះបានគេចហើយក៏ផ្ទេកខ្លួនក្រឡាប់ដោយខ្លួនឯងតែម្ដង​។

    សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យអ្នកបើករថយន្តលុចស៊ីសរងរបួសស្រាល បានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យសម្ភពថ្នល់ទទឹង ចំណែក​រថយន្ត​ខូចខាត​ផ្នែក​មុខ​ស្ទើរ​ទាំ​ង​ស្រុង​ រីឯរថយន្តប្រភេទបែនដឹកដីទាំង០២​គ្រឿង ខូចខាត​តិចតួច។

    ក្រោយពីសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុរួចរាល់ បាបានយករថយន្តទាំង៣គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោង​ទង​ ប​ណ្ដោះអាសន្ន​ ​កសាងសំណុំ រឿងបញ្ជូនទៅជំនាញការិយាល័យចរាចរណ៍ខេត្ដ​ ចាត់ការតាមនីតិវិធី​ច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares