• យុវជន២នាក់ចាប់យកមុខរបរធ្វើជា ចោរឆក់ យ៉ាងកាក់បករាប់សិបករណី ស៊យឆក់ទូរស័ព្ទដៃស្ត្រីជនបរទេសម្នាក់ភ្លាតស្នៀតប៉ូលិសចាប់ដាក់ខ្នោះ!
    ដោយ admin  ថ្ងៃទី 27 January, 2019  ម៉ោង 13:34 | សន្តិសុខ​សង្គម

    (ភ្នំពេញ៖) យុវជន២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា​ BEAT ពណ៌​ ខៀវលាយស​ បានធ្វើសកម្មភាពឆក់ទូរស័ព្ទស្រ្តីជន បរទេសម្នាក់ អាយុប្រហែល៤០ឆ្នាំ កំពុងធ្វើដំណើរតាមរុឺម៉កកង់បី ខណៈប្រជាពលរដ្ឋបានជួយស្រែកឆោឡោ សមត្ថកិច្ចដែលមានកំពុងល្វាតក្បែរនោះបានមកជួយអន្តរាគមន៍ឃាត់ខ្លួនបានម្នាក់ ហើយម្នាក់ទៀតបានរត់គេចខ្លួនបាត់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩ និង១០​ នាទីយប់​ ថ្ងៃសៅរ៍​ ទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្ទះលេខ៥៣ ផ្លូវ​ ១៨៤​ កែង​ ៦៣​ ភូមិ១២​ សង្កាត់​ ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ ។

    តាមរយៈការសួរចម្លើយ ជនសង្ស័យខាងលើគឺជាមុខសញ្ញាឆក់សកម្ម​ ជាប្រចាំថ្ងៃ​ តាមបណ្តាខណ្ឌ​ ក្នុងរាជធានីភ្នំពេញ និងបានធ្វើសកម្មភាពឆក់បានសម្រេចច្រើនដងទៅលើជនបរទេសគ្រប់ជាតិសាសន៍ ។ ជាមួយគ្នានោះអធិការដ្ឋានខណ្ឌដូនពេញ​បានបញ្ជាឱ្យបន្តការស្រាវជ្រាវជ្រាវ និងតាមចាប់ខ្លួនបក្ខពួកម្នាក់ដែលបានរត់គេចខ្លួននោះ បាននៅខណ្ឌចំការមន នៅវេលាម៉ោង 23 និង30នាទីយប់ ថ្ងៃដដែល ។

    សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឱ្យដឹងថា
    ជនសង្ស័យ២នាក់នោះ៖ ទី១-​ ឈ្មោះ​ ពៅ​ ដារ៉ាវិត​ ភេទ​ ប្រុស​ អាយុ១៦​ឆ្នាំ​ មុខរបរ​ សិស្សវិទ្យាល័យព្រះសុីសុវត្ថិ​ ស្នាក់នៅផ្ទះលេខគ្មានលេខ​ ភូមិបឹងប្រលឹត​ សង្កាត់ព្រែកប្រា ខណ្ឌ​ ច្បាអំពៅ ។​ ទី២-ឈ្មោះ​ យឹម​ សំណាង​ ភេទ ប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅផ្ទះលេខ១២ ផ្លូវសុធារស​ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំកាមន។ ដោយរឹបអូសបានវត្តុតាង ម៉ូតូ១គ្រឿងម៉ាកហុងដា​ Beat ពណ៌ខៀវលាយស ពាក់ស្លាកលេខភំ្នពេញ 1HG 7595​ ។

    សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានបញ្ជាក់ឱ្យដឹងថាបានវិធានការជំនាញសួរចម្លើយរកបក្ខពួកនៅសេសសល់ និងប្រវត្តិសកម្មភាពកន្លងមក ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីចាត់ការតាមច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares