• ​បុរស​ផ្កាយ​១​យោធា​ម្នាក់ ជិះ​ម៉ូតូ​បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ពី​ចំហៀង​ខ្ទាត​ជាង​២០​ម៉ែត្រ បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​
    ដោយ admin  ថ្ងៃទី 25 January, 2019  ម៉ោង 10:41 | សន្តិសុខ​សង្គម

    ​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យោធា​ម្នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ក្នុង​ល្បឿន​លឿន ទៅបុក​រថយន្ត​ហុ​ី​យ៉ាន់​ដាយ កំពុង​បត់​ឆ្លងផ្លូវ​ត្រូវចំ​ពី​ច​ហៀ​ង​ពេញទំហឹង បណ្ដាលឱ្យ​បោក​ក្បាល​នឹង​រថយន្ត​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កាល​វេលា​វេលា​ម៉ោង​៨ និង​៤៥​នាទី​យប់ ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

    ​ជនរងគ្រោះ​មានឈ្មោះ ម៉ន ឡុ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ (​យោធា​) មាន​ឋានៈ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី កងឯកភាព សេនាធិការដ្ឋាន​កង​អន្តរាគមន៍ អគ្គបញ្ជាការ មាន​ទីលំនៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GS-7033 ។ ចំណែក តៃកុង​ឡាន​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ ។ ដោយ​បើករថយន្ត​ម៉ាក់ HYUNDAI ពណ៌​ទឹកប្រាក់ ឆ្នូត​ក្រហម​លាយ​ខៀវ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1851 ។​

    ​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ គេ​ឃើញ​រថយន្ត ម៉ាក់​HYUNDAI ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ទិសដៅ​ពី​ជើង​មក​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​បំរុង​ចូល​រោងចក្រ តែដោយសារ​រោងចក្រ​បិតទ្វា រថយន្ត​ខាងលើ​ក៏រ​យ៉ែ​ថយក្រោយ​វិញ ស្របពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​យ៉ាង​លឿង ទិសដៅ​ពី​ត្បូង​មក​ជើង ហើយ​បុក​រថយន្ត ម៉ាក់ HYUNDAI ពី​ចំហៀង​កន្ទុយ​ក្រោយ​ពេញទំហឹង បណ្ដាលឱ្យ​បុរសរងគ្រោះ​ខាងលើ​បោក​ក្បាល ផុង​លលាដ៍ ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​

    ​ក្រោយ​កើតហេតុ​ភ្លាមៗ តៃកុង​រថយន្ត បាន​ចុះ​គេចខ្លួនបាត់​ទើប​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​ទាក់ទង​ទៅ​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ក្រោយ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares